ម៉ូតូ(យ៉ាម៉ាហាRIDE)បោះពួយលឿនជ្រុលបុកPassAppពេញទំហឹងអោយក្រឡាប់សង្កត់អ្នកបើកបររងរបួសធ្ងន់

ថ្ងៃច័ន្ទ 6 កុម្ភៈ 2023, 10:57

ខេត្តបាត់ដំបង៖ បុរសម្នាក់បានរងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូPassApp នៅវេលាម៉ោង០៧និង១០នាទី ថ្ងៃទី០៦.ខែកុម្ភះ ឆ្ឆ្នាំ២០២៣ នៅចំណុចផ្លូវប្រសប់បេនឡានផ្សារបឹងឈូកមួយកន្លែងខាងមុខផ្ទះសំណាក់ យូ ចាន់ទី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

  ប្រភពបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូកង់បី(PassApp) ពណ៌សមួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 1AL-3891 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវប្រសប់ខាងលើបានបត់ឆ្វេងភ្លាមនោះក៏មានម៉ូតូម៉ាក(យ៉ាម៉ាហា RIDE)ពណ៌ខៀវ០១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1AO-6845 បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយភាគីខាងម៉ូតូកង់បី (PassApp) ក្រឡាប់និងសង្កត់អ្នកបើកបររងរបួសធ្ងន់តែម្តង។

  ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

PLB Banner on article detail

អត្ថបទពេញនិយម