អង្គុយលេងភ្លេចខ្លួនកូនដើរធ្លាក់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃពុធ 25 មករា 2023, 12:57

ខេត្តបាត់ដំបង៖ ក្មេងប្រុសម្នាក់បានដើរធ្លាក់ចូលទឹកប្រឡាយបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិអូរចារ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមការបំភ្លឺរបស់ឈ្មោះ សាវី វណ្ណា ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិចារ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលត្រូវជាម្ដាយបង្កើតរបស់ក្មេងរងគ្រោះបានបំភ្លឺថា នៅវេលាម៉ោងប្រហែល ១៥ និង៣០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ខ្លួនបានអង្គុយនិយាយគ្នាលេងនៅលើគ្រែក្បែរផ្ទះជាមួយប្អូនស្រីបង្កើតឈ្មោះ សាវី វ៉ាន់នីន ដោយទុកកូនប្រុស(រងគ្រោះ)ឈ្មោះ ចាន់ឌី សុវ៉ាន់ឆាយ អាយុ ២ឆ្នាំ អោយរត់លេងនៅលើដីមុខផ្ទះដោយមិនបានមើលកូន  រហូតដល់ម៉ោងប្រហែល១៦និង០០នាទី ទើបខ្លួនបាត់កូននិងដើររកនៅខាងមុខផ្ទះតែមិនឃើញដោយមានការសង្ស័យខ្លួនក៏បានប្រាប់អ្នកភូមិអោយជួយរកតាមប្រឡាយមុខផ្ទះរហូតដល់ម៉ោង១៦និង៣០នាទីទើបឃើញសាកសពកូនរបស់ខ្លួនអណ្ដែតទឹកនៅក្នុងប្រឡាយក្រោមដើមចាញ់គិរីខាងលិចផ្ទះចម្ងាយប្រហែល៤០ម៉ែត្រពេលនោះខ្លួននិងអ្នកភូមិក៏បានលើកកូនមកដាក់លើគ្រែរួចរាយការណ៍ទៅនគរបាលប៉ុស្តិ៍អន្លង់រុន។

ក្រោយពីទទួលសេចក្តីរាយការណ៍ភ្លាម សមត្ថកិច្ចជំនាញបានចុះទៅទីតាំងកន្លែងកើតហេតុពិនិត្យសាកសួរធ្វើ កោសល្យវិច័យរួច បន្ទាប់មកបានធ្វើកំណត់ហេតុប្រគល់សពអោយទៅអាណាព្យាបាលយករៀបចំធ្វើកិច្ចតាមប្រពៃណី។

អង្គុយលេងភ្លេចខ្លួនកូនដើរធ្លាក់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម
អង្គុយលេងភ្លេចខ្លួនកូនដើរធ្លាក់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម
អង្គុយលេងភ្លេចខ្លួនកូនដើរធ្លាក់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail

អត្ថបទពេញនិយម