សង្ស័យស្រវឹងស្រាខ្លាំងបណ្តាលអោយដើរដួលផ្កាប់មុខចូលប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃអង្គារ 17 មករា 2023, 11:8

ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សញៀនស្រា សង្ស័យស្រវឹងខ្លាំងបណ្តាលអោយដើរដួលផ្កាប់មុខចូលប្រឡាយទឹកឈ្លក់ស្លាប់យ៉ាងអាណោចអាធ័ម។

 

ហេតុការណ៍ភ្ញាក់ផ្អើលប្រទះឃើញសាកសពដេកផ្កាប់មុខស្លាប់នៅក្នុងប្រឡាយទឹកខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

 

បើតាមការបញ្ជាក់ពីស្ត្រីជាម្តាយបង្កើតរបស់ជនរងគ្រោះបានអោយដឹងថា កូនរបស់ជនរងគ្រោះមាន ឈ្មោះ ឡាយ និមល ( ហៅវិត ) ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅក្នុងក្រុមទី០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ជាមនុស្សញៀនស្រា ហើយនៅថ្ងៃកើតហេតុវេលាម៉ោងជាង២រសៀលបានបាត់ខ្លួនមិនដឹងថាទៅទីណានោះទេ លុះក្រោយមកនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ទើបមានការភ្ញាក់ផ្អើលថាកូនប្រុសបានលង់ទឹកប្រឡាយស្លាប់បាត់ទៅហើយ ។

 

 ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចរាល់ បន្ទាប់មកបានធ្វើកំណត់ហេតុប្រគល់សពអោយទៅសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី។

សង្ស័យស្រវឹងស្រាខ្លាំងបណ្តាលអោយដើរដួលផ្កាប់មុខចូលប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម
សង្ស័យស្រវឹងស្រាខ្លាំងបណ្តាលអោយដើរដួលផ្កាប់មុខចូលប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail

អត្ថបទពេញនិយម