អភិបាលខេត្តប៉ៃលិនជូនដំណឹងផ្តល់ការងារក្នុងស្រុកជាច្រើនផ្នែកជូនដល់ពលរដ្ឋក្នុងមូលដ្ឋានដើម្បីកាត់បន្ថយការចំណាកស្រុក

ថ្ងៃច័ន្ទ 9 មករា 2023, 10:14

ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រលប់ថ្ងៃអាទិត្យទី៨ ខែមករា ឆ្នាំ២០២២ បានប្រកាស  ផ្តល់ ការងារនៅក្នុងស្រុក ដោយគិតប្រាក់ខែដូច នៅប្រទេសថៃ សម្រាប់ពលរដ្ឋខ្មែរ ដែល ចង់រកការងារធ្វើ ។

 ក្រៅពីនោះ អភិបាលខេត្តនៅជាប់ព្រំដែនថៃ ក៏បានធានាសុវត្ថិភាពកក់ក្តៅជូនដល់ ពល រដ្ឋខ្មែរ ដែល  ធ្វើការងារនៅខេត្តប៉ៃលិន ដោយមិនចាំបាច់ចំណាកស្រុក ឆ្លងដែនទៅរកការងារធ្វើ នៅទឹកដី ថៃឡើយ។

លោកជំទាវ បាន ស្រីមុំ បានប្រកាសនៅក្នុងផេករបស់ខ្លួនថា  «នាងខ្ញុំ សូមជូនដំណឹងចំពោះពុកម៉ែបងប្អូន ដែលមាន គោល បំណង ស្វែងរកការងារក្នុងស្រុក ឬ ក្នុងខេត្តប៉ៃលិន មិនចាំបាច់ធ្វើចំណាកស្រុក ដោយ ទទួលបានប្រាក់បៀវត្សរ៍ ដូចការងារចំណាក ស្រុក ធានាមានសុវត្ថិភាពកក់ក្តៅ ជួបជុំគ្រួសារ: – ក្រុមហ៊ុន ឯកជន ផ្នែករដ្ឋបាល ២នាក់ – ជំនួយការ ២នាក់ (ស្រី-ប្រុស)
– ការងារមេផ្ទះ លក្ខណៈ ឯកជន ចុងភៅ អនាម័យ ថែសួន ជាច្រើននាក់។
– កំលាំងប្រមូលផលកសិកម្ម ជាច្រើននាក់ 
– មន្រ្តីកិច្ចសន្យារដ្ឋបាលខេត្ត ផ្នែកអនាម័យ២នាក់ ( ស្រី-ប្រុស )។ សូមទំនាក់ទំនងលេខ : 070338337 និង 098313344»។ 
លោកជំទាងអភិបាលខេត្ត បន្ថែមថា «ចាប់ពីពេលនេះតទៅ កូនក្មួយគ្រប់ស្រទាប់ វណ្ណៈមានគោលបំណងស្វែងរកការងារ អាចទំនាក់ទំនង តាមលេខដាក់ជូនខាងលើ នាងខ្ញុំ និង សហការី នឹង ជួយជ្រោមជ្រែង រកការងារជូនបងប្អូន នៅក្នុងស្រុក ដោយទទួលបានប្រាក់បៀ វត្សរ៍ សមរម្យ ដោយមិនចាំបាច់លំបាកធ្វើចំណាកស្រុកឡើយ។ 
សូមបញ្ជាក់ បងប្អូនមិនតំរូវការបង់ សេវាអ្វីឡើយហើយ ក្រុមយើងខ្ញុំ ជួយសម្របសម្រួលដោយឥតគិតថ្លៃ៕

អភិបាលខេត្តប៉ៃលិនជូនដំណឹងផ្តល់ការងារក្នុងស្រុកជាច្រើនផ្នែកជូនដល់ពលរដ្ឋក្នុងមូលដ្ឋានដើម្បីកាត់បន្ថយការចំណាកស្រុក
អភិបាលខេត្តប៉ៃលិនជូនដំណឹងផ្តល់ការងារក្នុងស្រុកជាច្រើនផ្នែកជូនដល់ពលរដ្ឋក្នុងមូលដ្ឋានដើម្បីកាត់បន្ថយការចំណាកស្រុក
អភិបាលខេត្តប៉ៃលិនជូនដំណឹងផ្តល់ការងារក្នុងស្រុកជាច្រើនផ្នែកជូនដល់ពលរដ្ឋក្នុងមូលដ្ឋានដើម្បីកាត់បន្ថយការចំណាកស្រុក
អភិបាលខេត្តប៉ៃលិនជូនដំណឹងផ្តល់ការងារក្នុងស្រុកជាច្រើនផ្នែកជូនដល់ពលរដ្ឋក្នុងមូលដ្ឋានដើម្បីកាត់បន្ថយការចំណាកស្រុក
អភិបាលខេត្តប៉ៃលិនជូនដំណឹងផ្តល់ការងារក្នុងស្រុកជាច្រើនផ្នែកជូនដល់ពលរដ្ឋក្នុងមូលដ្ឋានដើម្បីកាត់បន្ថយការចំណាកស្រុក

PLB Banner on article detail

អត្ថបទពេញនិយម