នាយឧត្តមសេនីយ៍អ៉ីឈានណែនាំដល់សិស្សានុសិស្សកុំប្រព្រឹត្តអំពើឩបាយមុខនិងនៅឲ្យឆ្ងាយពីគ្រឿងញៀនទើបជីវិតមានអនាគត

ថ្ងៃច័ន្ទ 2 មករា 2023, 13:36

(ប៉ៃលិន) នៅព្រឹកថ្ងៃទី០២ខែមករាឆ្នាំ២០២៣នេះ នៅសាលាវិទ្យាល័យក្រុងទេពនិម្មិតហ៊ុនសែនមានការបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម អ៉ីឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន។

ក្នុងពិធីនោះឯកឧត្តមរដ្ឋលេខាធិការបានណែនាំដល់លោកគ្រូអ្នកគ្រូត្រូវយកចិត្តទុក្ខដាក់ក្នុងការបង្រៀនអប់រំទូន្មានព្រានប្រដៅដល់សិស្សានុសិស្សកូនៗចៅៗ ជាសិស្សត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀននិងអំពើពាលាអាវ៉ាសែគ្រប់ប្រភេទដែលអំពើទាំងនេះនាំឲ្យរាំងស្ទះអនាគតយើង។ក្មួយៗត្រូវខិតខំសិស្សា អោយក្លាយជាទំពាំងស្នងឫស្សីជាសសរទ្រូងនៃប្រទេសជាតិហើយគ្រូបង្រៀនគឺជាអ្នកសម្រួលអនាគតរបស់សិស្ស។
បណ្តុះគំនិតឲ្យសិស្សានុសិស្សស្រលាញ់កីឡាគ្រប់ប្រភេទព្រោះកីឡានេះហើយធ្វើឲ្យយើងរឹងម៉ាំទាំងរាងកាយនិងគំនិត កីឡាបង្កើនមិត្តភាពធ្វើឲ្យមានសាមគ្គីភាពបានល្អ។

ជាមួយគ្នាឯកឧត្តមអ៉ីឈាន បានអំពាវនាវនិងផ្តាំផ្ញើដល់មាតាបិតាដែលមានកូនគ្រប់អាយុត្រូវនាំមកចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នាព្រោះដល់ពេលវេលាដែលយើងបើកបវេសកាល ហើយការចុះឈ្មោះចូលរៀននេះមិនអស់ប្រាក់ទេ ហើយការសិក្សានៅថ្នាក់ដំបូងជាមូលដ្ឋានគ្រឹះនៃការសិក្សានៅថ្នាក់បន្ទាប់៕

PLB Banner on article detail

អត្ថបទពេញនិយម