ពលរដ្ឋសាទរក្រោយពីអភិបាលខេត្តប៉ៃលិន ណែនាំដល់មន្រ្តីជំនាញចុះដោះស្រាយរាល់បញ្ហាក្នុងមូលដ្ឋានតាមរយៈវេទិកាផ្សព្វផ្សាយសាធារណៈ

ថ្ងៃព្រហស្បតិ៍ 29 ធ្នូ 2022, 13:23

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានទទួលយករាល់បញ្ហានិងទុក្ខលំបាករបស់ប្រជាពលរដ្ឋយកមកដោះស្រាយព្រោះរាល់ទុក្ខលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋគឺជាកង្វល់របស់ថ្នាក់ដឹកនាំ។

 ជម្រាបជូនថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលរៀបចំឡើងនាពេលនេះគឺរៀបចំក្នុង១ឆ្នាំម្តងនៅតាមក្រុង-ស្រុក នីមួយៗដោយយោងតាមអនុក្រិត្យលេខ២១៦ អនក្រ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាគណៈអភិបាលខេត្ត គណៈអភិបាលក្រុងស្រុក ត្រង់មាត្រា៩បានចែងថា ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ដើម្បីឱ្យក្រុមប្រឹក្សាខេត្ត ជម្រាបជូនដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីសកម្មភាពរបស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំកន្លងមក។

 វេទិកានេះ ជាវេទិការបស់ថ្នាក់ក្រោមជាតិ ដោយមានប្រជាពលរដ្ឋ គ្រប់និន្នាកានយោបាយទាំងអស់ចូលរួម មិនមែនជាវេទិការបស់គណបក្សនយោបាយណាមួយនោះទេ។

លោកជំទាវ បាន ស្រីមុំ អភិបាលអភិបាលខេត្តប៉ៃលិន មានប្រសាសន៍ថា វេទិកានេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីត្រួតពិនិត្យទៅលើការអនុវត្តតួនាទីភារៈកិច្ច ពិសេសផ្ដោតទៅលើគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលគ្រប់ភាគីគណបក្សនយោបាយទាំងអស់ បានសន្យា បានអនុវត្តន៍ បានប្ដេជ្ញាចិត្ត ជាមួយប្រជាពលរដ្ឋ ក្នុងពេលឃោសនាបោះឆ្នោត គឺគណបក្សណាឈ្នះឆ្នោត ត្រូវអនុវត្តតាមអ្វីដែលបានសន្យាជាមួយប្រជាពលរដ្ឋ។

 ប្រជាពលរដ្ឋជាម្ចាស់ ឯថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាអ្នកបម្រើ ហើយការបម្រើរបស់យើង ពីមួយឆ្នាំទៅមួយឆ្នាំ វាបានឆ្លើយតបទៅប្រជាពលរដ្ឋតាមមូលដ្ឋាន គ្រប់ជ្រុងជ្រោយឬទេ? ហើយវានៅខ្វះខាតអ្វីទៀត ដែលយើងត្រូវបំពេញបន្ថែម ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋយើង។

 លោកជំទាវ បានដាក់ចេញនូវកិច្ចការមួយចំនួន សម្រាប់មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានអនុវត្តគឺ៖រាល់សំណួររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ពាក់ព័ន្ធនឹងអង្គភាពជំនាញ ត្រូវដោះស្រាយជាបន្ទាន់។ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើឱ្យបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈអនាម័យបរិស្ថាន នៅគ្រប់ទីកន្លែងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ជាមួយគ្នាលោកជំទាវអភិបាលខេត្ត
បានណែនាំដល់ប្រជាពលរដ្ឋដែលជួបបញ្ហានានាសូមរាយការណ៍ជូនក្រុមការងារក្នុងមូលដ្ឋានជាបន្ទាន់
ដើម្បីឲ្យថ្នាក់ដឹកនាំខេត្តចុះដោះស្រាយជូនមិនទុកឲ្យពលរដ្ឋខ្លួនជួបការលំបាកឡើយ។ ព្រោះរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែនជាប្រមុខបានយកចិត្តទុក្ខដាក់លើជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋដោយមិនទុក្ខឲ្យពលរដ្ឋណាម្នាក់ជួបការលំបាកដោយយើងមិនបានដឹងឡើយ៕

PLB Banner on article detail

អត្ថបទពេញនិយម