អភិបាលខេត្តប៉ៃលិនចុះពិនិត្យនិងរៀបចំកែសម្រួលតុបតែងលម្អច្រកទ្វារអន្តរជាតិព្រំដើម្បីអបអរចូលឆ្នាំសកល

ថ្ងៃអាទិត្យ 18 ធ្នូ 2022, 16:23

ប៉ៃលិន៖ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញពិនិត្យមើលការការសាងសង់រោងធ្វើដំណើរ របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចេញ-ចូល នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្តាបធ្នាប់ នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដែលជាមុខមាត់ប្រទេសជាតិ ព្រមទាំងសម្រួលដល់ការធ្វើដំណើរ ចេញ-ចូល របស់ភ្ញៀវទេសចរណ៍ និងពលរដ្ឋ លោកជំទាវ បានធ្វើការសាងសង់រោងធ្វើដំណើរ ប្រវែង ១៦៥ម៉ ទទឹង ២,៥ម៉ ចាប់ពីកន្លែងវាយប៉ាស្ព័រ រហូតដល់ប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារ ។

លោកជំទាវអភិបាលខេត្តបានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលកំពុងបំពេញការងារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួនអោយបានល្អដូចជា៖ ការត្រួតពិនិត្យលិខិត ឯកសារអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន និងខិតខំធ្វើការស្វែងយល់នូវឯកសារច្បាប់ផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ ព្រមទាំងមានការទំនាក់ទំនងកិច្ចសហការជាមួយស្ថាប័ននានាដែលបានឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិក៍ដូចជាប្រទេស ដែលមានព្រំដែនជាប់គ្នាដើម្បីសម្រួលនូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ+អន្តរជាតិ ឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមក។

លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញទាំងអស់ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវខិតខំផ្តល់សេវាអោយបានល្អដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ ព្រមទាំងសហការល្អជាមួយសមភាគី ថៃ និងយកចិត្តដាក់ចំពោះការងារត្រួតពិនិត្យមុខសញ្ញា និងបទល្មើសឆ្លងដែននានា ព្រមទាំងពង្រឹងបន្ថែមទៀតលើការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ឲ្យបានតឹងរឹងបំផុត ជាពិសេសការចូលរួមទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ មកពីក្រៅប្រទេស។

សូមបញ្ជាក់ថា៖ ដោយមានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន បានបំពាក់នូវម៉ាស៊ីនទំនើបៗ ដើម្បីសម្រួលដល់ការបំពេញតួនាទីភារកិច្ចរបស់មន្ត្រីជំនាញនៅទីនោះ ដូចជា៖ ម៉ាស៊ីនស្កែនកាំរស្មីអ៊ិច ១គ្រឿង សម្រាប់ត្រួតពិនិត្យរកសព្វាវុធ និងគ្រឿងញៀនឆ្លងដែន និងម៉ាស៊ីនកាម៉េរ៉ាស្កែនកម្តៅរកមេរោគកូវីដ-១៩ ១គ្រឿង ផងដែរ៕

អភិបាលខេត្តប៉ៃលិនចុះពិនិត្យនិងរៀបចំកែសម្រួលតុបតែងលម្អច្រកទ្វារអន្តរជាតិព្រំដើម្បីអបអរចូលឆ្នាំសកល
អភិបាលខេត្តប៉ៃលិនចុះពិនិត្យនិងរៀបចំកែសម្រួលតុបតែងលម្អច្រកទ្វារអន្តរជាតិព្រំដើម្បីអបអរចូលឆ្នាំសកល
អភិបាលខេត្តប៉ៃលិនចុះពិនិត្យនិងរៀបចំកែសម្រួលតុបតែងលម្អច្រកទ្វារអន្តរជាតិព្រំដើម្បីអបអរចូលឆ្នាំសកល
អភិបាលខេត្តប៉ៃលិនចុះពិនិត្យនិងរៀបចំកែសម្រួលតុបតែងលម្អច្រកទ្វារអន្តរជាតិព្រំដើម្បីអបអរចូលឆ្នាំសកល
អភិបាលខេត្តប៉ៃលិនចុះពិនិត្យនិងរៀបចំកែសម្រួលតុបតែងលម្អច្រកទ្វារអន្តរជាតិព្រំដើម្បីអបអរចូលឆ្នាំសកល
អភិបាលខេត្តប៉ៃលិនចុះពិនិត្យនិងរៀបចំកែសម្រួលតុបតែងលម្អច្រកទ្វារអន្តរជាតិព្រំដើម្បីអបអរចូលឆ្នាំសកល
អភិបាលខេត្តប៉ៃលិនចុះពិនិត្យនិងរៀបចំកែសម្រួលតុបតែងលម្អច្រកទ្វារអន្តរជាតិព្រំដើម្បីអបអរចូលឆ្នាំសកល

PLB Banner on article detail

អត្ថបទពេញនិយម