លោកជំទាវ អភិបាលខេត្តប៉ៃលិន ចុះពិនិត្យរូបតំណាងឱ្យផ្លែឈើនៅខេត្តប៉ៃលិន ដែលកំពុងសាងសង់

ថ្ងៃអាទិត្យ 18 ធ្នូ 2022, 16:19

ខេត្តប៉ៃលិន ៖  លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះពិនិត្យមើល ដើម្បីជម្រុញឱ្យជាងធ្វើការលាបថ្នាំ ឱ្យបានលឿន និងឆាប់រហ័ស ពោលគឺឱ្យទាន់មុនពេលបុណ្យចូលឆ្នាំសកលខាងមុខឆាប់ៗនេះ។
រូបសំណាកតំណាងឱ្យផ្លែឈើប្រចាំខេត្តប៉ៃលិននេះ មានទីតាំងស្ថិតនៅក្បែរមុខវត្តរតនសោ ភ័ណ ហៅវត្តកោងកាង ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងពេលកំពុងចុះពិនិត្យ រូបសំណាកផ្លែឈើច្រើនប្រភេទ ដែលសង់នៅក្បែរចិញ្ចើមផ្លូវជាតិលេខ៥៧នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ ដើម្បីកាន់តែធ្វើឱ្យខេត្តប៉ៃលិន មានភាពទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកលេងកម្សាន្ត ក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករ និងប្លែកភ្នែកនោះ លោកជំទាវ បានជួលជាងឱ្យរៀបចំឆ្លាក់ផ្លែឈើជាច្រើនប្រភេទ ដែលតំណាងឱ្យផ្លែឈើ ដែលប្រជាកសិករដាំដុះនៅក្នុងខេត្តប៉ៃលិន ដូចជាផ្លែទុរ៉េន ផ្លែសាវម៉ាវ ផ្លែមង្ឃុត ផ្លែល្មុត ផ្លែសេដា ផ្លែមៀនប៉ៃលិន ហៅតាង៉ែន ផ្លែល្ហុង ផ្លែស្វាយ និងផ្លែចេកជាដើម។ លើសពីនេះ លោកជំទាវ អភិបាលខេត្តប៉ៃលិន ក៏កំពុងស្ថាបនារូបក្ងោកប៉ៃលិន ដែលនឹងលាបថ្នាំឱ្យបាន ស្រស់ស្អាត ដែលទាក់ទងទៅនឹងរឿងរបាំក្ងោកប៉ៃលិន។

លោកជំទាវ បានមានប្រសាសន៍បន្តទៀតថា ការស្ថាបនានេះ ចំណាយថវិកាអស់មួយចំនួនធំ ក្នុងគោលបំណងកែច្នៃខេត្តដ៏តូចច្រឡឹងមួយនេះ ឱ្យកាន់តែស្រស់បំព្រង ខណ:ដែលភ្ញៀវចូលមកលេងកម្សាន្តហើយដក់ចិត្ត ជាប់អារម្មណ៍ មិនចង់ត្រឡប់ ទៅស្រុកកំណើតវិញនោះឡើយ ហើយនៅពេលបានចូលមកលេងម្តងហើយ ពេលក្រោយនឹងមានចិត្ត ចង់ចូលមកលេងម្តងទៀត។

ចំណែកប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន មានការសប្បាយរីករាយយ៉ាងខ្លាំង ពេលឃើញចំណងដៃថ្មី ដែលថ្នាក់នាំខេត្ត បានធ្វើការកែច្នៃគ្រប់ទីកន្លែងនៅក្នុងក្រុង ក៏ដូចជាតាមរមណីយដ្ឋាននានា ក្នុងគោលបំណងអភិវឌ្ឍខេត្តប៉ៃលិន ឱ្យមានការរីកចម្រើនជឿនលឿនទៅមុខ។ ដូច្នេះ ពេលដែល មានភ្ញៀវចូលមកលេងកាន់តែច្រើន ការប្រកបមុខរបរលក់ដូរ ក៏ដាច់នាំឱ្យពួកគាត់មិនបារម្ភពីបញ្ហាស្ងាត់ ភ្ញៀវចូលទៅទិញម្ហូបអាហារ នំចំណី របស់ពួកគាត់នោះឡើយ៕

PLB Banner on article detail

អត្ថបទពេញនិយម