សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន សហការជាមួយ មន្ទីរសុខាភិបាល ខេត្តប៉ៃលិន បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ  «ធ្វើឱ្យមានសមភាព»

ថ្ងៃពុធ 14 ធ្នូ 2022, 14:33

ខេត្តប៉ៃលិន÷  សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន សហការជាមួយ មន្ទីរសុខាភិបាល ខេត្តប៉ៃលិន បានរៀបចំប្រារព្ធ ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍  ១  ធ្នូ ឆ្នាំ ២០២២ ក្រោមប្រធានបទ  «ធ្វើឱ្យមានសមភាព» ក្រោមអធិបតីភាព  ឯកឧត្តម ហែម ឫទ្ធី អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភបាលខេត្តប៉ៃលិន និងជា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ខេត្តប៉ៃលិន។

ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា គណៈកម្មាធិការប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ខេត្តប៉ៃលិន ក្រុមប្រតិបត្តិសាខា លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការអនុសាខាក្រុង អ្នកស្ម័គ្រចិត្ត យុវជន កក្រក ចំនួន ៧៦ នាក់ ស្រី ៣៤ និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន  ២០នាក់ ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណមន្ទីរសុខាភិបាលខេត្តប៉ៃលិន ។

ក្នុងឱកាសនោះ  លោកស្រី អាន់ លីណា មន្រ្តីប្រតិបត្តិសាខា បានអានជូនអង្គពិធីនូវសារលិខិតរបស់  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា និង ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ

 «ធ្វើឱ្យមានសមភាព»  
ក្នុងសារលិខិតនោះ  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  បានគូសបញ្ជាក់ពី មោទនភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានា រួមទាំងមេរោគអេដស៍ បានល្អប្រសើរ ខណៈដែលកម្ពុជាបានបើកប្រទេសពេញលេញឡើងវិញ ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍ជំងឺកូវីដ-១៩, ជាពិសេសសកម្មភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ រួមមាន រដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់, ស្ថាប័នឯកជន និងដៃគូអភិវឌ្ឍ ដែលបានផ្តល់ថ្នាំ និងប័ណ្ណសមធម៌ ជាមួយនឹងថវិកាទ្រទ្រង់ជីវភាពដល់អ្នកផ្ទុកមេរោគអេដស៍ ធ្វើឱ្យអ្នកផ្ទុកមេរោគអេដស៍ នឹងអ្នកជំងឺអេដស៍រាប់ម៉ឺននាក់ មានសុខភាពល្អ, មានក្តីសង្ឃឹម, អាចរស់នៅក្នុងភាពថ្លៃថ្នូរ ស្មើមុខស្មើមាត់  ពុំមានការរើសអើង ក្នុងសង្គមជាតិ។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមអនុវត្តទាំងអស់គ្នា នូវផែនទីយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ដើម្បីសម្រេចបានការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ ។

PLB Banner on article detail

អត្ថបទពេញនិយម