សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងបានសម្រេច

ថ្ងៃច័ន្ទ 21 វិច្ឆិកា 2022, 19:57

ខេត្តបាត់ដំបង៖ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល​ និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានចុះសហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់​ ក្រោយគេចខ្លួនបន្ទាប់ពីលួចយកម៉ូតូ០១គ្រឿងបានសម្រេច។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា កិច្ចប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ តតាមបទបញ្ជាររបស់ឯកឧត្តម កែវ​ សុជាតិ​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ក្រោយទទួលបានបណ្តឹងរបស់ឈ្មោះ ភន​ រស់ ភេទប្រុស អាយុ២៥ឆ្នាំ​ រស់នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ឈុំ​ សីហា  ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ដែលជនសង្ស័យខាងលើកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៦និង៥០នាទី រូបគេបានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងរបស់ជនរងគ្រោះនៅចំណុចទំនប់ស៊ីម៉ងត៍ ស្ថិតក្នុងភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង​ ។

ក្រោយពីឃាត់ខ្លួនសាកសួរជនសង្ស័យបានសារភាពថារូបគេពិតជាបានធ្វេីសកម្មភាពលួចយកម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៍ខ្មៅ​ ស៊េរីឆ្នាំ២០២២​ ពាក់ស្លាកលេខបាត់ដំបង1AO-7235 លេខតួND125M-6238119 លេខម៉ាស៊ីនND125ME-6238 របស់ជនរងគ្រោះខាងលើពិតប្រាកដមែន បន្ទាប់មកផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទៅតាមនីតិវិធីច្បាប់ ចំណែកវត្ថុតាងម៉ូតូដែលដកហូតត្រូវបានប្រគល់ជូនដល់ម្ចាស់វិញផងដែរ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងបានសម្រេច
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងបានសម្រេច
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងបានសម្រេច

PLB Banner on article detail

អត្ថបទពេញនិយម