មូលហេតុបណ្តាលឱ្យភ្លើងឆេះផ្ទះ ដោយសារតែមានអ្នកដុតទៀនជក់គ្រឿងញៀនមិនពន្លត់

ថ្ងៃព្រហស្បតិ៍ 27 តុលា 2022, 10:11

ខេត្តប៉ៃលិន ៖ បុរសម្នាក់យកទៀនដុតសង្ងំជក់គ្រឿងញៀននៅក្នុងផ្ទះរបស់គេ រួចភ្លេចពន្លត់ ដាក់ទុកចោលនៅលើពូក ក្នុងផ្ទះ លុះដើរចេញទៅបាត់ ស្រាប់តែឆាបឆេះផ្ទះអស់ទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គីភ័យខ្មែរ និងថៃ ចូលទៅជួយបាញ់ពន្លត់។
កើតហេតុកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ មានករណីអគ្គីភ័យឆេះផ្ទះ០១ករណី នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ម្ចាស់ផ្ទះមាន ឈ្មោះ សួង សូភ័ក្រ្ក ហៅខុម ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ(អាជីវករ) រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ផ្ទះដែលឆេះមានទំហំ (១០ម៉ែត្រ x ២០ម៉ែត្រ) កំពស់១ជាន់ ធ្វើពីឈើប្រក់ស័ង្កសីរៀបឥដ្ឋក្រោម ដោយឆេះខាតបង់ ទ្រព្យសម្បត្តិផ្សេងៗ ព្រមទាំងអីវ៉ាន់ចាប់ហួយមួយចំនួនធំផងដែរ។ ប្រភពបន្តទៀតថា មូលហេតុ នៃការឆេះកើតឡើងដោយសារមានជនសង្ស័យម្នាក់ បានដុតទៀនជក់គ្រឿងញៀន ខណ:ពេលដាក់ទៀនដែលឆេះនោះនៅលើក្រដាស ហើយដាក់លើពូកដេក ពេលជក់រួចជនសង្ស័យបានចេញទៅក្រៅវិញ ពុំបានពន្លត់ទៀននោះទេ ទើបបណ្ដាលអោយឆាបឆេះផ្ទះបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។
ប្រភពបញ្ជាក់ថា ជនសង្ស័យ មាន ឈ្មោះ ទា ពិសី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅមិនពិតប្រាកដ តែងតែទៅលួចដេកស្នាក់នៅក្នុងផ្ទះនេះ អស់រយៈពេលមួយខែកន្លះមកហើយ ខណ:ម្ចាស់ទុក ចោល។

ចំពោះករណីនេះ ត្រូវបានពន្លត់ជាស្ថាពរវិញនៅវេលាម៉ោង ០៨ និង៣០នាទីយប់ថ្ងៃខែឆ្នាំដដែល នឹងប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនចំនួន០៥គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ភាគីថៃមកជួយពន្លត់ចំនួន០២គ្រឿង។
បច្ចុប្បន្ន : ជនសង្ស័យខាងលើ ត្រូវបាននគរបាលចាប់ឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់៕

PLB Banner on article detail

អត្ថបទពេញនិយម