ឪពុកម្តាយរវល់ភ្លេចខ្លួនកូនស្រី ចុះលេងទឹកប្រឡាយបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃពុធ 14 កញ្ញា 2022, 20:14

ខេត្តបាត់ដំបង៖ អាសូរក្មេងស្រីម្នាក់ខណៈដែលឪពុកម្តាយរវល់ភ្លេចខ្លួនមិនបានមើលក៏ចុះលេងទឹកប្រឡាយបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម។

 សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១១និង០៥នាទីព្រឹក ថ្ងៃទី ១៤  ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចឈ្នាន់៣ ស្ថិតក្នុងក្រុមទី១៤ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។

កុមារីរងគ្រោះមានឈ្មោះ ឈាន គឹមលាង អាយុ ០២ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ បានលង់ទឹកប្រឡាយស្លាប់ខណៈដែលឪពុកម្តាយរវល់ភ្លេចខ្លួនមិនបានមើលថែ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ និងបានប្រគល់អោយឪពុកម្ដាយរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ឪពុកម្តាយរវល់ភ្លេចខ្លួនកូនស្រី ចុះលេងទឹកប្រឡាយបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម
ឪពុកម្តាយរវល់ភ្លេចខ្លួនកូនស្រី ចុះលេងទឹកប្រឡាយបណ្តាលអោយលង់ស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail

អត្ថបទពេញនិយម