លោក សុខ ហឿន ជំរុញដល់រដ្ឋបាលឃុំត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងឆាប់រហ័ស

ថ្ងៃព្រហស្បតិ៍ 7 កក្កដា 2022, 12:47

ខេត្តបាត់ដំបង÷ នៅក្នុងពិធីប្រកាសសុពលភាព កាន់មុខតំណែងក្រុមប្រឹក្សាឃុំអាណត្តិទី៥របស់ឃុំនរា កាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ លោក សុខ ហឿន អភិបាលស្រុកសង្កែ បានជំរុញដល់រដ្ឋបាលឃុំត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយ តម្លាភាព និងឆាប់រហ័ស។

 រដ្ឋបាលឃុំត្រូវបង្កើតបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ការអនុវត្តការងារ  ប្រកបដោយគណនេយ្យភាព  ព្រមទាំងមានឥរិយាបទសមរម្យ មិនរើសអើងនិន្នាការនយោបាយ ហើយត្រូវធ្វើអ្វីៗទៅតាមការណែនាំ និង លិខិតបទដ្ឋានគតិយុត្តិផ្សេងៗដែលរាជរដ្ឋាភិបាលបានដាក់ជូន ជាពិសេសគឺលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។
      
លើសពីនេះលោកអភិបាលស្រុក បានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាឃុំដែលបានជាប់ឆ្នោត បើទោះបីជាលោក លោកស្រី មានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬក៏គណបក្សនយោបាយដទៃទៀតក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាគឺជាតំណាងអោយប្រជាពលរដ្ឋនៅក្នុងឃុំនរាទាំងមូល  លោក លោកស្រី ត្រូវខិតខំបំពេញតួនាទី ភារកិច្ច ក្នុងការគ្រប់គ្រងចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។

ក្នុងឱកាសនោះដែរ លោក សំ ភិរម្យ ដែលជាមេឃុំត្រូវបានប្រកាសចូលកាន់តំណែងនៅពេលនេះ តាំងនាមប្រធានក្រុមការងារ តាំងនាមប្រធានក្រុមប្រឹក្សាឃុំអាណត្តិថ្មី បន្ទាប់ពីបានស្តាប់មតិណែនាំរបស់គណៈអធិបតីរួចមក ក្នុងនាមសមាជិក សមាជិកា នៃក្រុមប្រឹក្សាឃុំអាណត្តិថ្មី មានសេចក្តីសោមនស្ស រីករាយឥតឧប្បមា និងមានមោទនភាពយ៉ាងក្លៀវក្លា ក្នុងដំណើរការបំរើប្រជាពលរដ្ឋបន្តពីអាណត្តិចាស់ សូមធ្វើការប្តេជ្ញាចិត្តគោរពអោយបានល្អប្រសើរដាច់ខាតនូវបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំ និងត្រូវអនុម័តកិច្ចប្រជុំជំហានដំបូងបន្ទាប់ពីប្រកាសសុពលភាព ់ប្តេជ្ញាអនុវត្តអោយបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញច្បាប់ លិខិតបទដ្ឋាននានារបស់រាជរដ្ឋាភិបាលកម្ពុជា , ប្តេជ្ញាអនុវត្តអោយមានតម្លាភាព គណនេយ្យភាព គុណភាព និងប្រសិទ្ធភាព ក្នុងការអភិវឌ្ឍគម្រោងមូលនិធិឃុំ , ប្តេជ្ញាអនុវត្តអោយបានល្អប្រសើរក្នុងការការងារដឹកនាំ និងគ្រប់គ្រងរដ្ឋបាលឃុំដោយយកគោលការណ៍អភិបាលកិច្ចល្អ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ ទំលំទូលាយក្នុងមូលដ្ឋាន , ប្តេជ្ញាសហការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានប្រសើរឡើង , ប្តេជ្ញាខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានកាន់តែប្រសើរឡើង។

លោក សុខ ហឿន ជំរុញដល់រដ្ឋបាលឃុំត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងឆាប់រហ័ស
លោក សុខ ហឿន ជំរុញដល់រដ្ឋបាលឃុំត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងឆាប់រហ័ស
លោក សុខ ហឿន ជំរុញដល់រដ្ឋបាលឃុំត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងឆាប់រហ័ស
លោក សុខ ហឿន ជំរុញដល់រដ្ឋបាលឃុំត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងឆាប់រហ័ស
លោក សុខ ហឿន ជំរុញដល់រដ្ឋបាលឃុំត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងឆាប់រហ័ស
លោក សុខ ហឿន ជំរុញដល់រដ្ឋបាលឃុំត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងឆាប់រហ័ស

PLB Banner on article detail