ស្នងការនគបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ០៣នាក់ជនជាតិថៃនិងវត្ថុតាងទៅតុលាការ

ថ្ងៃសុក្រ 10 មិថុនា 2022, 8:12

(បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងដឹកនាំកម្លាំងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

 

សមត្ថកិច្ចបានឲ្យដឹងថា៖ដោយមានការសហកា  ពីកម្លាំងស៊េីបការខាងក្រៅកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានការចូលរួមសហការពីកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជួញដូរនឹងប្រេីប្រាស់គ្រឿងញៀន  នៅចំណុចមុខអាគារបុគ្គលិកកាស៊ីណូស្នាក់នៅ ស្ថិតនៅក្នុងភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត  ក្រុង  ប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យឃាត់ខ្លួនបាន ជនសង្ស័យចំនួន ០២នាក់មានឈ្មោះដូចខាងក្រោម៖
១/-ឈ្មោះ កៀតតិគុណ ថងខាំ  ហៅក្រៅ ប៉េត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ 
២/-ឈ្មោះ ណាត់ថាវាត់ ស៉ិរ៉ាកែវ ហៅក្រៅ ឆានុណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ   ដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន  ៧ថង់។ 

 

 បន្ទាប់មកមានការសម្របសម្រួល ដោយលោកលឹម ប៊ុនសុភក្រ័  ព្រះរាជអាជ្ញារង កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនបានបន្តឃាត់ខ្លួនមេខ្លោងបាន  ០១នាក់ទៀត ៣/-ឈ្មោះ ផានុវាត់ អកតាក់ឡាត  ហៅក្រៅ អប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ  នៅក្នុងអគារស្នាក់នៅរបស់បុគ្គលិក ជាន់ទី២ បន្ទប់លេខ A5  នឹងឆែកឆេរ ចាប់យកវត្តុតាងរួមមាន៖ ១-ម្សៅក្រាមសថ្លា ចំនួន១២១ថង់ ។

 

សូមបញ្ជាក់ថា៖កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនបាននាំខ្លួនជនសង្ស័យមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ និងស្នើសុំឃាត់ខ្លួនបន្តរកមុខសញ្ញាពាក់ព័ន្ធតាមនីតិវិធី។

 

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ០៣ នាក់និងវត្តុតាងទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់។

ស្នងការនគបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ០៣នាក់ជនជាតិថៃនិងវត្ថុតាងទៅតុលាការ
ស្នងការនគបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ០៣នាក់ជនជាតិថៃនិងវត្ថុតាងទៅតុលាការ
ស្នងការនគបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ០៣នាក់ជនជាតិថៃនិងវត្ថុតាងទៅតុលាការ
ស្នងការនគបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ០៣នាក់ជនជាតិថៃនិងវត្ថុតាងទៅតុលាការ
ស្នងការនគបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ០៣នាក់ជនជាតិថៃនិងវត្ថុតាងទៅតុលាការ

PLB Banner on article detail