សមត្ថកិច្ចរៀបចំបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស ( កាច់សោរយកម៉ូតូ ) 

ថ្ងៃអាទិត្យ 15 ឧសភា 2022, 21:18

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយពីឃាត់ខ្លួនពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស ( កាច់សោរយកម៉ូតូ )។

 

 លោកវរសេនីយ៍ឯក ឈឿង  គឹមសុង  នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បានប្រាប់អោយដឹងនៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះថាជនសង្ស័យមានឈ្មោះ ឃុត ប៊ុនធិន ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៣ វេលាម៉ោង ១៤និង២៨នាទី នៅចំណុចលើផ្លូវជាតិលេខ ៥៧ ស្ថិតនៅក្នុងភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ជាមួយវត្ថុតាងរួមមាន!
- ម៉ូតូ ចំនួន០១គ្រឿង  ម៉ាកហុងដា  ឌ្រីម  សេ ១២៥  ពណ៌ខ្មៅ  ស៊េរី ឆ្នាំ  ២០១៨  លេខ តួ  ម៉ាស៊ីន  5157967 ពាក់ ស្លាកលេខ  ភ្នំពេញ  1HN-7466
-កូន សោរ ម៉ូតូ ចំនួន  ២៥  គ្រាប់  
-  តួណឺវីស  ចំនួន  ០២ ដេីម
-  មួក សុវត្ថិភាព ចំនួន  ០២  

 

  លោក ឈឿង គឹមសុង បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើកាលពីថ្ងៃទី០៨ ខែមេសា  ឆ្នាំ ២០២២ វេលាម៉ោង ០៨និង១០  នាទី រូបគេបានធ្វើសកម្មភាពកាច់សោរលួចយកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ បឿង លក្ខិណា ភេទស្រី អាយុ ៣២ឆ្នាំ នៅចំណុចផ្សារលើ ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយក្រោយទទួលបានពាក្យបណ្តឹងនិងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ និងដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងផងនោះ លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានតែម្តង។

 

ហើយក្រោយពីឃាត់ខ្លួន ជនសង្ស័យជាមួយនឹងមធ្យោបាយជិះធ្វើសកម្មភាព រហូតមកដល់ពេលនេះត្រូវការិយាល័យជំនាញកំពុងកសាងសុំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី  ។

សមត្ថកិច្ចរៀបចំបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស ( កាច់សោរយកម៉ូតូ ) 
សមត្ថកិច្ចរៀបចំបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស ( កាច់សោរយកម៉ូតូ ) 
សមត្ថកិច្ចរៀបចំបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស ( កាច់សោរយកម៉ូតូ ) 
សមត្ថកិច្ចរៀបចំបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស ( កាច់សោរយកម៉ូតូ ) 
សមត្ថកិច្ចរៀបចំបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស ( កាច់សោរយកម៉ូតូ ) 

PLB Banner on article detail