ឆ្លងចរន្តអគ្គិសនីបណ្តាលអោយឆេះផ្ទះ០១ខ្នង ខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ

ថ្ងៃពុធ 27 មេសា 2022, 21:24

ខេត្តបាត់ដំបង! អគ្គិភ័យមួយបានឆាបឆេះលំនៅដ្ឋាន០១ខ្នងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចរត់ចែកជើងគ្នាចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់។

 

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យបង្កដោយឆ្លងចរន្តអគ្គិសនីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ នៅចំណុចភូមិអង់ សង្កាត់អូចារ ក្រុងបាត់ដំបង បណ្តាលអោយឆាបឆេះផ្ទះ០១ខ្នងទំហំ ៥ម៉ែត្រ×៨ម៉ែត្រ សង់អំពីថ្ម(ឆេះបន្ទប់០១កន្លែងទំហំ ២.៥ម៉ែត្រ×៣ម៉ែត្រ) ដែលមានម្ចាស់ឈ្មោះ ជួន រឿត ភេទប្រុស អាយុ ៦៧ឆ្នាំ មុខរបរតន្ត្រីករ និងសម្ភារៈខូចខាតរួមមាន៖
- អក ០១ តម្លៃ ៩៥០ ដុល្លារ
- ស្គរប៉ាតទេរី ០១ តម្លៃ ២៥០០ ដុល្លារ
- កុំព្យូទ័របញ្ចូលសំឡេង ០១ តម្លៃ ១៥០០ ដុល្លារ  
- ទូរទស្សន៍ខ្នាតធំ ០១ តម្លៃ ៣០០ ដុល្លារ ដែលគិតសរុបជាទឹកប្រាក់អស់ចំនួន ៥.២៥០$(ប្រាំពាន់ពីររយហាសិនដុល្លា)។

 

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងករណីអគ្គិភ័យនេះដែរបានបងប្អូនអ្នកជិតខាង ក៏ដូចជាសមត្ថកិច្ចបាននាំយករថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿងចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលដោយប្រើប្រាស់ទឹកអស់ចំនួន ០១ឡានផងដែរ។

ឆ្លងចរន្តអគ្គិសនីបណ្តាលអោយឆេះផ្ទះ០១ខ្នង ខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ

PLB Banner on article detail

អត្ថបទពេញនិយម