ព្រះសង្ឃ០១អង្គសឹងៗស្រាប់តែសុគត សង្ស័យជាករណីខ្យល់គរ 

ថ្ងៃពុធ 6 មេសា 2022, 8:20

ខេត្តបាត់ដំបង! មានការភ្ញាក់ផ្អើលខ្លាំងក្រោយមានព្រះសង្ឃ០១អង្គសុគតនៅពេលសឹងកាលពីវេលាម៉ោង ៧និង០០នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចវត្ត រដ្ឋតបព្វតារាម ហៅវត្ត(ភ្នំប្រាក់) ស្ថិតនៅភូមិបុះខ្នុរ ឃុំចែងមានជ័យ    ស្រុកបាណន់ ខេត្តបាត់ដំបង។   

 

សមត្ថកិច្ចបានអោយដឹងថា ព្រះសង្ឃដែលសឹងៗសុគត មានព្រះនាម ចាន់ ធី ព្រះជន្ម ៥៣ព្រះ វស្សា (ភិក្ខុ) រស់នៅភូមិកំប៉ង់កើត   ឃុំកន្ទឺ2  ស្រុកបាណន់   ខេត្តបាត់ដំបង ។ 

 

ក្រោយពេលកើតហេតុក្រុមមន្ត្រីជំនាញចុះទៅពិនិត្យធ្វើកោសល្យវិច័យ ហើយឆ្លងតាមការពិនិត្យរបស់ក្រុមគ្រូពេទ្យនិងជំនាញផ្នែកបច្ចេកទេស បានសន្និដ្ឋានថា ព្រះសពសុគតដោយ  មូលហេតុខ្យល់គរ (គាំងបេះដូង) បន្ទាប់មកក៏បានប្រគល់ព្រះសព រៀបចំចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណីនៃគន្លងព្រះពុទ្ធសាសនា។

ព្រះសង្ឃ០១អង្គសឹងៗស្រាប់តែសុគត សង្ស័យជាករណីខ្យល់គរ 

PLB Banner on article detail

អត្ថបទពេញនិយម