ភ្លៀងធ្លាក់លាយឡំនឹងបាតុភូតផ្គររន្ទះ បានបាញ់បណ្តាលអោយមនុស្សស្លាប់និងរបួសជាច្រើននាក់

ថ្ងៃព្រហស្បតិ៍ 31 មីនា 2022, 10:10

 ខេត្តបាត់ដំបង! យ៉ាងហោចណាស់មនុស្ស០១នាក់បានស្លាប់ភ្លាមៗនឹង០៣នាក់ផ្សេងទៀតរងរបួស ក្រោយជួបហេតុការណ៍ភ្លៀងធ្លាក់លាយឡំនឹងបាតុភូតផ្គរន្ទះបាញ់កាលពីវេលាម៉ោង ១៥នឹង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិមុខរាហ៍១  ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

 

 សមត្ថកិច្ចបានអោយដឹងថា ករណីមានភ្លៀងធ្លាក់មួយមេលាយឡំនឹងបាតុភូតរន្ទះបាញ់ខាងលើនេះ បណ្តាលអោយមនុស្ស០១នាក់បានស្លាប់ភ្លាមៗ នឹង០៣នាក់រងរបួសខណៈពេលដែលពួកគេកំពុងខ្វៀលគោនៅវាលស្រែដូចសព្វមួយដង។

 

  ជនរងគ្រោះទី០១/ឈ្មោះ យ៉ុង អួយ ភេទស្រី អាយុ ១៨ឆ្នាំ (ស្លាប់នៅនឹងកន្លែង)
 ទី២/ឈ្មោះ សៅ ប៉ាង ភេទប្រុស អាយុ ៤០ឆ្នាំ (រងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ)
 ទី៣/ឈ្មោះ សេង ស្រីមុច ភេទស្រីអាយុ ១៥ឆ្នាំ(រងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ)
ទី៤/ឈ្មោះ ហឿន រឿត ភេទស្រី អាយុ ៤២ឆ្នាំ (រងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ) ជនរងគ្រោះទាំង ០៤នាក់ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។

 

ក្រោយកើតហេតុសមត្ថកិច្ចផ្នែកជំនាញបានចុះទៅកន្លែងកើតហេតុនឹងបានធ្វើកោសលវិច្ច័យលើសាកសពនិងអ្នករងរបួសឃើញថាជនរងគ្រោះពិតជាស្លាប់នឹងរបួសដោយសារករណីរន្ទះបាញ់ពិតប្រាកដមែន ។

ភ្លៀងធ្លាក់លាយឡំនឹងបាតុភូតផ្គររន្ទះ បានបាញ់បណ្តាលអោយមនុស្សស្លាប់និងរបួសជាច្រើននាក់

PLB Banner on article detail

អត្ថបទពេញនិយម