សមត្ថកិច្ចបញ្ជ្ននជនសង្ស័យពីនាក់ទៅតុលាការករណីជួញដូរគ្រឿងញៀន

ថ្ងៃសៅរ៍ 19 កុម្ភៈ 2022, 10:37

(បន្ទាយមានជ័យ) ៖នៅថ្ងទី១៨ខែកុម្ភ:ឆ្នាំ២០២២ ជនសង្ស័យទាំង០២នាក់ កំពុងសួរនាំនៅការិយាល័យនគរបាលប្រឆាំងគ្រឿញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ។ 

ជនសង្ស័យប្រុស ស្រីចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំ ដោយ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលចុះបង្រ្កាបដោយលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង ១២ ថ្ងៃត្រង់ នៅបន្ទប់លេខ១០២ ក្នុងសណ្ឋាគារ ផេង ចិន្តា ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ទោះបីជាកាលៈទេសៈនេះក្នុងបរិបទជម្ងឺកូវីដ-១៩ ក៏ពិតមែន តែមិនបង្កឲ្យមានការរាំងស្ទះនូវកិច្ចប្រតិបត្តិរបស់សមត្ថកិច្ចក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀននោះឡើយ ។

ជាក់ស្តែងនៅថ្ងៃទី១៦ ខែកុម្ភៈ នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលនិតិវិធីរបស់ឯកឧត្តម កើត  វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្ទាយមានជ័យ និងលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង បានដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ចូលរួមសហការពីកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត  បានចុះអនុវត្តដីការសម្រេចញុះញុងឲ្យលក់ដោយខុសច្បាប់នូវសារធាតុញៀន នៅបន្ទប់លេខ១០២ ក្នុងសណ្ឋាគារ ផេង ចិន្តា ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន 0១ នាក់ ឈ្មោះ អូន ប៊ុនថេត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វត្តុតាងដកហូតមាន៖១/-ម្សៅក្រាមសថ្លា 0២ ដុំ,២/-ទូរស័ព្ទចំនួន 0១ គ្រឿង ។

សូមបញ្ជាក់ថា៖ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ ក្រោយពីការសួនាំជនសង្ស័យឈ្មោះ អូន ប៊ុនថេត កម្លាំងនគរបាល ជំនាញបានបន្តចាប់ឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះធៀន ពុទ្ធី ភេទស្រី អាយុ២៣ឆ្នាំ វត្តុតាងដកហូតមាន៖ ១/-ម្សៅក្រាមសថ្លា 0១ដុំ, ២/-ទូរស័ព្ទចំនួន 0១ គ្រឿង រួមទាំងឧបករណ៍សម្រាប់ជក់និងថង់សម្រាប់វិចខ្ចប់មួយចំនួន និងសៀវភៅឆ្លងដែនចំនួន០២ ។ 

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងសួរនាំនៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី ៕

សមត្ថកិច្ចបញ្ជ្ននជនសង្ស័យពីនាក់ទៅតុលាការករណីជួញដូរគ្រឿងញៀន
សមត្ថកិច្ចបញ្ជ្ននជនសង្ស័យពីនាក់ទៅតុលាការករណីជួញដូរគ្រឿងញៀន
សមត្ថកិច្ចបញ្ជ្ននជនសង្ស័យពីនាក់ទៅតុលាការករណីជួញដូរគ្រឿងញៀន
សមត្ថកិច្ចបញ្ជ្ននជនសង្ស័យពីនាក់ទៅតុលាការករណីជួញដូរគ្រឿងញៀន

PLB Banner on article detail