ក្រុមកម្មករប្រទះឃើញគ្រាប់កាំភ្លើងផ្លោងធុនធំ០១គ្រាប់ខណៈដែលពួកគេជីកដីបង្កប់ខ្សែកាប

ថ្ងៃព្រហស្បតិ៍ 3 កុម្ភៈ 2022, 13:34

ខេត្តបាត់ដំបង៖ គ្រាប់កាំភ្លើងផ្លោង ទំហំ ១០៥ mmចំនួន០១គ្រាប់
ត្រូវបានក្រុមកម្មករប្រទះឃើញខណៈដែលពួកគេកំពុងជីកដីដើម្បីបង្កប់ខ្សែកាប។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍ប្រទះឃើញគ្រាប់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី០៣ ខែ កុម្ភៈ  ឆ្នាំ ២០២២ នៅចំណុចក្រុមទី០៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជិតរបងវត្តសង្កែប៉ែកខាងត្បូង ខណៈដែលក្រុមកម្មករកំពុងជីកដីដើម្បីបង្កប់ខ្សែកាប។
 
  សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះភ្លាមផ្នែកសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុង បាត់ដំបង បានចុះធ្វើការពិនិត្យដោយសម្គាល់ឃើញថាគ្រាប់ចំនួន០១គ្រាប់ដែលក្រុមកម្មករប្រទះឃើញជាប្រភេទគ្រាប់ កាំភ្លើងផ្លោង UXO ដែលមានទំហំ ១០៥ mm បន្ទាប់មកក៏បានធ្វើការប្រគល់ជូនក្រុមបច្ចេកទេស ( ស៊ីម៉ាក់ )ដើម្បីយកទៅរក្សាទុករង់ចាំពេលវេលាដុតបំផ្លាញចោលនៅពេលក្រោយ។

 

ក្រុមកម្មករប្រទះឃើញគ្រាប់កាំភ្លើងផ្លោងធុនធំ០១គ្រាប់ខណៈដែលពួកគេជីកដីបង្កប់ខ្សែកាប
ក្រុមកម្មករប្រទះឃើញគ្រាប់កាំភ្លើងផ្លោងធុនធំ០១គ្រាប់ខណៈដែលពួកគេជីកដីបង្កប់ខ្សែកាប
ក្រុមកម្មករប្រទះឃើញគ្រាប់កាំភ្លើងផ្លោងធុនធំ០១គ្រាប់ខណៈដែលពួកគេជីកដីបង្កប់ខ្សែកាប
ក្រុមកម្មករប្រទះឃើញគ្រាប់កាំភ្លើងផ្លោងធុនធំ០១គ្រាប់ខណៈដែលពួកគេជីកដីបង្កប់ខ្សែកាប
ក្រុមកម្មករប្រទះឃើញគ្រាប់កាំភ្លើងផ្លោងធុនធំ០១គ្រាប់ខណៈដែលពួកគេជីកដីបង្កប់ខ្សែកាប

PLB Banner on article detail