ឆ្លង​ចរន្តអគ្គិសនី​ឆេះ​កុ​ដ្ឋិ លោកសង្ឃ​០១​ខ្នង​នៅ​ស្រុក​ប​វេ​ល​

ថ្ងៃព្រហស្បតិ៍ 20 មករា 2022, 14:27

​ខេត្តបាត់ដំបង​! កុ​ដ្ឌិ​លោកសង្ឃ​០១​ខ្នង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ខណៈដែល​ព្រះអង្គ​មិន​នៅ​រវល់​ចេញទៅ​បិណ្ឌបាត​។​

 

​សមត្ថកិច្ច​បានអោយដឹង​ថា ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក នៅ​ថ្ងៃទី ២០ ខែមករា  ឆ្នាំ​២០២២ នៅ​វត្ត​អំពិល​ប្រាំ​ដើម ស្ថិតក្នុង​ភូមិ​អំពិល  ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។​

 

​ករណី​អគ្គិភ័យ​កើតឡើង​នេះដែរ​បណ្តាល​ឲ្យ​ឆេះ​កុ​ដ្ឋិ​លោក ០១​បន្ទប់​(​ឆេះ​ទាំងស្រុង​)​ដែលមាន​ទំហំ ៣.៥​ម៉ែត្រ​x៥​ម៉ែត្រ ធ្វើ​អំពី​ថ្ម  ជញ្ជាំង​ឥដ្ឋ និង​ដំបូល​បេតុង របស់​ព្រះសង្ឃ​ព្រះនាម ជិន ទៀង  ព្រះជន្ម ៥០​វស្សា  ហើយ​សម្ភារ​ខូចខាត​រួមមាន​៖

 

-​ឆេះ​កុ​ដ្ឋិ ០១​បន្ទប់​
-​ឆេះ​សម្ភារ​ប្រើប្រាស់​ក្នុង​កុ​ដ្ឋិ​ទាំងស្រុង​សរុប​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល ៣.០០០.០០០(​បី​លាន​រៀល​)​។​

 

​ករណី​នេះដែរ​សមត្ថកិច្ច​បាន​សន្និដ្ឋានថា​បណ្តាល​មកពី​ឆ្លង​ចរន្តអគ្គិសនី ខណៈដែល​ព្រះសង្ឃ​មិន​នៅ និមន្ត​ចេញទៅ​បិ​ណ្យ​បាត ហើយ​ភ្លាមៗ​នោះដែរ​សមត្ថកិច្ច​ជំនាញ​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០១​គ្រឿង​ចុះ​អន្តរាគមន៍​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០១​ឡាន ។​

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​កុ​ដ្ឋិ លោកសង្ឃ​០១​ខ្នង​នៅ​ស្រុក​ប​វេ​ល​
ឆ្លង​ចរន្តអគ្គិសនី​ឆេះ​កុ​ដ្ឋិ លោកសង្ឃ​០១​ខ្នង​នៅ​ស្រុក​ប​វេ​ល​
ឆ្លង​ចរន្តអគ្គិសនី​ឆេះ​កុ​ដ្ឋិ លោកសង្ឃ​០១​ខ្នង​នៅ​ស្រុក​ប​វេ​ល​
ឆ្លង​ចរន្តអគ្គិសនី​ឆេះ​កុ​ដ្ឋិ លោកសង្ឃ​០១​ខ្នង​នៅ​ស្រុក​ប​វេ​ល​
ឆ្លង​ចរន្តអគ្គិសនី​ឆេះ​កុ​ដ្ឋិ លោកសង្ឃ​០១​ខ្នង​នៅ​ស្រុក​ប​វេ​ល​
ឆ្លង​ចរន្តអគ្គិសនី​ឆេះ​កុ​ដ្ឋិ លោកសង្ឃ​០១​ខ្នង​នៅ​ស្រុក​ប​វេ​ល​

PLB Banner on article detail

អត្ថបទពេញនិយម