លោកជំទាវ បាន ស្រីមុំ អញ្ជើញ​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០២១-២០២២ ក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុនសែន ក្រុង​ទេពនិម្មិត​ប៉ៃលិន

ថ្ងៃអង្គារ 11 មករា 2022, 12:32

​ប៉ៃលិន  ៖  លោកជំទាវ  បាន  ស្រីមុំ  លេ​ី​កឡេ​ី​ង​ថា ប្រទេសជាតិ​មួយ​អភិវឌ្ឍ​ទៅបាន គឺ​អាស្រ័យ​លើ​ធនធានមនុស្ស​នៃ​ប្រទេស​នោះ មានន័យថា​ប្រជាពលរដ្ឋ ត្រូវមាន​ការអប់រំ​ខ្ពស់ មានចំណេះដឹង​ជ្រៅជ្រះ មាន​សីលធម៌​ក្នុងការ​រស់នៅ ដែល​ទាំងអស់នេះ បានមកពី​ការអប់រំ​បណ្ដុះបណ្ដាល​នៅ​សាលា និង​នៅក្នុង​គ្រួសារ ។​

​លោកជំទាវ  ក៏​លេ​ី​ក​ទឹកចិត្ត ដល់​យ​ក្មួយៗ​សិស្សានុសិស្ស សម្រាប់​ប​វេ​សន​ការ​ថ្មី​នេះ ត្រូវខិតខំ​រៀនសូត្រ​យកចំណេះ​ដឹង​ពី​លោកគ្រូ​អ្នកគ្រូ ធ្វើជា​សិស្ស​ល្អ កូន​ល្អ ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម និង​ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ។ ក្រៅពី​ការសិក្សា​នៅ​សាលារៀន ក្មួយៗ គួរ​ឆ្លៀតពេល​រៀន​ជំនាញ​បច្ចេកទេស ធ្វើ​ការដាំដុះ​បន្លែ ដំណាំ​ហូប​ផ្លែ និង​ចិញ្ចឹមសត្វ​ឱ្យបាន​ច្រើន ដើម្បី​ជួយ​សម្រួល​បន្ទុកគ្រួសារ និង​បង្កើន​ជំនាញ​សម្រាប់​ខ្លួនឯង។

​ក្នុងឱកាស​នោះដែរ លោកជំទាវ បាន​កោតសរសើរ​ដល់​លោកគ្រូ​អ្នកគ្រូ បុគ្គលិក​អប់រំ និង​ថ្នាក់ដឹកនាំ​មន្ទីរអប់រំ  ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ពី បង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស ទោះ​ឋិត​ក្នុង​បរិបទ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការបង្រៀន​ផ្ទាល់​និង​ការបង្រៀន ពី​ចំងាយ (​អន​ឡាញ ) ។​

​លោកជំទាវ អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ចៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ហើយ​ខិតខំ​រៀនសូត្រ​ដើម្បី​ក្លាយជា​សិស្ស​ល្អ កូន​ល្អ មិត្ត​ល្អ ជា​ធនធានមនុស្ស​ជួយ​សង្គម​អោយមាន​ការរីកចម្រើន ។ លោកជំទាវ​បាន​បន្តថា ដើម្បី​ចៀសបាន​ពី​ស្លាប់​ដោយ​វីរុស​កូ​វីដ​១៩ បំ​លែង​ថ្មី (​អូ​មី​ក្រុង​) ក្មួយៗ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ឲ្យ​បាន​គ្រប់គ្នា ដូច្នេះ​សូម​ក្មួយៗ លោកគ្រូ​អ្នកគ្រូ ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ សូម​មកចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្នា និង​ត្រៀមខ្លួន សម្រាប់​ដូ​ស​ទី​៤​ផងដែរ​។

​យោងតាម​របាយកាណ៍  លោក  តង់  ធារ៉ា  ប្រធាន មន្ទីរ អប់រំ  យុវជន  និង  កីឡា ខេត្ត ប៉ៃលិន  បានឱ្យ ដឹងថា  ឆ្នាំ​សិក្សា​ថ្មី​២០២១-២០២២  គ្រឹះស្ថាន សិក្សា សាធារណៈ ទូទាំង ខេត្ត នឹង ដំណេ​ី​រ​ការរៀន  និង​បង្រៀន  មាន​មធ្យមសិក្សា ៩​កន្លែង  វិទ្យាល័យ ចំនួន​០២  កន្លែង  និង​អនុវិទ្យាល័យ  ចំនួន​០៧ កន្លែង ​មាន​សិស្ស​សរុប ៥៧២៣ នាក់  ក្នុងនោះ​ស្រី ៣១១៦ នាក់  បឋមសិក្សា សាធារណៈ  និង​ឯកជន   ចំនួន ៥៦​សាលា  មាន​សិស្ស​សរុប  ១១៧៥៤  ស្រី  ៥៦៩៥ នាក់  មេ​តេ​យ្យ សាធារណៈ  ម​ត្តេ​យ្យ សហគមន៍  និង​ម​ត្តេ​យ្យ​ឯកជន  ២០៦០ នាក់  ស្រី  ៨៣៧​នាក់ ។ បុគ្គលិក អប់រំ សរុប  ៨២៥  នាក់  ស្រី  ៤០១​នាក់ ៕​

PLB Banner on article detail

អត្ថបទពេញនិយម