សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ទទួល ជែលលាងដៃចំនួន៧៤២កេសជំនួយមនុស្សធម៌ពីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា

ថ្ងៃអង្គារ 21 ធ្នូ 2021, 7:39

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃ លិន បានទទួលអំណោយសប្បុរសធម៌ ជែលលាងដៃពីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោក ជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ព្រមទាំងលោកគ្រូអ្នកពេទ្យផងដែរ។

 លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិន បានថ្លែង សន្ទរកថាស្វាគមន៍ឱ្យដឹងថា ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន មានិត្តិយសដែលបានទទួលបដិសណ្ឋារកិច្ច លោកជំទាវ នាយិកា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញនាំយកមកនូវជំនួយមនុស្សធម៌ គឺជែលលាងដៃចំនួន៧៤២កេស ស្មើនឹង១១,៨៧២ដប មកផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អនុសាខាកាកបាទក្រហមក្រុង/ស្រុក មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពទាំង៧ក្នុងខេត្តប៉ៃលិនផងដែរ។

 លោកជំទាវបន្តទៀតថា ក្នុងឱកាសដ៏ថ្លៃថ្លានេះ តំណាងឱ្យគណ:កម្មាធិការសាខា អនុសាខា និងលោក លោកស្រី មកពីមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាពទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគាំទ្រនូវសកម្មភាពមនុស្សធម៌របស់សាខា ជាពិសេស សម្តេច បានជួយទំនុកបម្រុងថវិកា និងសម្ភារ: យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយ:ពេលនៃការប្រយុទ្ធជាមួយជំងឺកូវីដ១៩កន្លងមក។ លោកជំទាវបញ្ជាក់ថា ចាប់ពីមានការឆ្លងរីករាលដាលនូវជំងឺនេះ ពោលគឺតាំងពីចុងឆ្នាំ២០១៩មកសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានយកចិត្តទុកដាក់ និងដឹកនាំមន្រ្តីក្រុមប្រតិបត្តិសាខា អនុសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅជូនប្រជាបលរដ្ឋ ដែលជួបការលំបាកនៅតាមសហគមន៍ និងប្រជាពលរដ្ឋ ដែលជាប់ធ្វើចត្តាឡីស័កផងដែរ ព្រមជាមួយនោះ ក្រុមការងារសាខា ក៏បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានការនានារបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនៅតាមទីប្រជុំជនសំខាន់ៗ និងនៅតាមសហគមន៍ជនបទមួយចំនួនផងដែរ។

 ក្នុងនោះដែរ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា ក៏បានកោតសរសើរ ដល់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដែលបានសហការជាមួយនឹងមន្ទីរសុខាភិបាលខេត្ត យកចិត្តទុកដាក់ថែទាំអ្នកជំងឺកូវីដ ១៩ អ្នកធ្វើចត្តាឡីស័ករាប់ពាន់ នាក់ ដោយមិនគិតពីការនឿយហត់ ដោយមានការចូលរួមពីមន្រ្តីនៅតាមមន្ទីរអង្គភាពនានា ទូទាំងខេត្ត គឺដាក់វេណប្រចាំការទាំងយប់ទាំងថ្ងៃ ដោយមិនគិតពីការនឿយហត់ឡើយ។ លោកជំទាវបន្តទៀតថា ទោះបីជាបញ្ហាជំងឺកូវីដ១៩ មានការថមថយទៅវិញបន្តិចមែន តែសូមឱ្យមន្រ្តីសាខាទាំងអ ស់នៅតែបន្តយកចិត្តទុកដាក់ក្នុងការចុះផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ជាពិសេសជំងឺកូវីដ ១៩ ប្រភេទថ្មី (អូមីក្រុង) ដែលកំពុងតែឆ្លងរាលដាលនៅប្រទេសនានា ហើយក៏បានចូលមកដល់ប្រទេសកម្ពុជាយើងហើយ។ លោកជំទាវ ក៏សូមជូនពរដល់ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ ឱ្យទទួលបានជោគជ័យទាំងអស់គ្នា។

  បញ្ជាក់ថា ៖ ក្រោយពីទទួលបានជែលលាងដៃពីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រុមការងារ ក៏បានបែងចែកទៅតាមតំបន់នានាទូទាំងខេត្ត គឺកន្លែងនីមួយៗទទួលបានជែលចំនួន៥០កេស ៖

១. សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន      ២. អនុសាខាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន
៣. អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ
៤. មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន
៥. មណ្ឌលសុខភាពផ្សារព្រំ
៦. មណ្ឌលសុខភាពអូរច្រា
៧. មណ្ឌលសុខភាពសួនកុមារ
៨. មណ្ឌលសុខភាពភ្នំព្រាល
៩. មណ្ឌលសុខភាពភ្នំស្ពង់
១០. មណ្ឌលសុខផាពក្រចាប់
និង១១. មណ្ឌលសុខភាព អូរចិត្តប្រាំ ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ទទួល
ជែលលាងដៃចំនួន៧៤២កេសជំនួយមនុស្សធម៌ពីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ទទួល
ជែលលាងដៃចំនួន៧៤២កេសជំនួយមនុស្សធម៌ពីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ទទួល
ជែលលាងដៃចំនួន៧៤២កេសជំនួយមនុស្សធម៌ពីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ទទួល
ជែលលាងដៃចំនួន៧៤២កេសជំនួយមនុស្សធម៌ពីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ទទួល
ជែលលាងដៃចំនួន៧៤២កេសជំនួយមនុស្សធម៌ពីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ទទួល
ជែលលាងដៃចំនួន៧៤២កេសជំនួយមនុស្សធម៌ពីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា

PLB Banner on article detail

អត្ថបទពេញនិយម