សម្ដេចក្រឡាហោម ស ខេង "ក្នុងមូលដ្ឋានឃុំ សូមយកចិត្តទុកដាក់មុខសញ្ញា៤ប្រភេទ បើធ្វើល្អ ខ្លាំង មូលដ្ឋាននឹងរឹងមាំ"

ថ្ងៃសុក្រ 10 ធ្នូ 2021, 13:3

ខេត្តបាត់ដំបង៖ នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង កម្ពស់ ៤ជាន់ ស្មើ ៣០បន្ទប់ នៅក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតក្នុងក្រុងនិងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាក្នុងមូលដ្ឋានឃុំ សូមយកចិត្តទុកដាក់មុខសញ្ញា៤ប្រភេទ បើធ្វើល្អ ខ្លាំង មូលដ្ឋាននឹងរឹងមាំ។

សម្ដេចក្រឡាហោម សខេង បានមានប្រសាសន៍ថា ក្រោមសមិទ្ធផលបានមកពីសុខសន្តិភាព នៅខែឧសភា ខាងមុខនេះយើងនឹងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ខ្លាំងសម្រាប់ជាតិយើងក្នុងការបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក៏ដូចជាការបន្តជំរុញការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង ហើយទន្ទឹមគ្នានេះដែរសម្តេចបានកត់សម្គាល់ឃើញថា បេក្ខភាពអ្នកជំនាន់ក្រោយដែលឈរឈ្មោះជាបេក្ខជន ក្រុមប្រឹក្សាជាមេឃុំ ចៅសង្កាត់ និងជាជន្ទប់មានចំនួនកើនឡើងច្រើន ក្នុងនោះក៏មានស្ត្រីច្រើនផងដែរ  ហើយសម្រាប់ក្នុងមូលដ្ឋានឃុំ សូមយកចិត្តទុកដាក់មុខសញ្ញាមនុស្ស៤ប្រភេទមាន មេឃុំ ស្មៀន មេប៉ុស្តិ៍រដ្ឋបាល និងមេភូមិ ក្នុង៤នាក់ហ្នឹងបើធ្វើល្អ ខ្លាំង មូលដ្ឋាននឹងរឹងមាំ ហើយការអភិវឌ្ឍ សន្តិសុខ សណ្តាប់ធ្នាប់ក៏ល្អ ការអភិវឌ្ឍនៅក្នុងមូលដ្ឋាននឹងក៏ល្អ។

សម្តេចឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា÷ ជាមន្ត្រី និងជាកងម្លាំង ត្រូវធ្វើជាកូនចៅរបស់ប្រជាពលរដ្ឋ មិនមែនជាសត្រូវពលរដ្ឋឡើយ ពិសេសត្រូវផ្តល់ភាពកក់ក្តៅការជឿជាក់ដល់ពលរដ្ឋដើម្បីពួកគាត់ចូលរួមសហការផ្តល់ព័ត៌មាននូវរាល់បាតុភាពអសកម្មនានានៅក្នុងមូលដ្ឋាន និងផ្តល់សេវាសាធារណ:ឲ្យបានល្អជូនដល់ពលរដ្ឋ ខណ:បេសកកម្មចំពោះមុខនេះគឺអ្វីដើម្បីប្រជាពលរដ្ឋ។

ឋិតនាឱកាសនោះដែរ សម្តេចក៏បានមានប្រសាសន៍លើកឡើងដោយមានការខិតខំយ៉ាងស្អិតរមួតរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីដែលជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលជានិច្ចកាលបានខិតខំប្រឹងប្រែងដើម្បីចាត់វិធានការ ឬដាក់គោលការ វិធានការផ្សេងៗ ដូចជាការបំផុស បញ្ជ្រាបដល់ប្រជាពលរដ្ឋ ដល់មន្ត្រីរាជការនៅក្នុងព្រះរាជាណាចក្រកម្ពុជាអោយយល់ជ្រួតជ្រាបអំពីគ្រោះថ្នាក់នៃជំងឺនេះ ហើយម្ចាស់ការក្នុងការការពារខ្លួនឯងជាមុនតាមរយៈពាក្យស្លោក ៣កុំ ៣ការពារ ហើយប្រជាពលរដ្ឋជាទូទៅក៏បានគោរពយ៉ាងខ្ជាប់ខ្ជួនទាំងការពាក់ម៉ាស ការលាងដៃ ការរក្សាគម្លាត ហើយនិងការលើកកម្ពស់ការប្រុងប្រយ័ត្នក្នុងទំនាក់ទំនងផ្សេងៗ ហើយជោគជ័យនេះក៏ដោយសារការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការប្តេជ្ញាចិត្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលជាសម្រេចចិត្តយ៉ាងត្រឹមត្រូវណាស់ ព្រោះកាលណាយើងមិនបានចាក់វ៉ាក់សាំងជំងឺនិងអាចរាលដាលច្រើន ហើយធ្ងន់ធ្ងរ ខណៈឥឡូវនេះជំងឺនៅមានរាលដាលឆ្លង ក៏ប៉ុន្តែស្រាល មិនសូវគ្រោះថ្នាក់។

PLB Banner on article detail