បុគ្គលិកក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនម្នាក់ត្រូវរថយន្តបើកមិនប្រកាន់ស្តាំនិងល្បឿនលើនបុកស្លាប់ភ្លាមនៅនិងកន្លែង

ថ្ងៃពុធ 24 វិច្ឆិកា 2021, 18:17

(បន្ទាយមានជ័យ)÷បុគ្គលិកក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនម្នាក់ត្រូវរថយន្តបើកមិនប្រកាន់ស្តាំនិងល្បឿនលើនបុកស្លាប់នៅពេលយប់។រឿងរាវនេះ កើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ នៅ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ លើកំណាត់ ផ្លូវជាតិលេខ៥៦ ត្រង់ ចំណុចខាងជើងសាលាបឋមសិក្សាសូភីប្រហែល៧០ម៉ែត្រ ឋិតក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត
បានប្រាប់ឲ្យដឹងថាមុនពេលគ្រោះថ្នាក់នោះ មានម៉ូតូហុងដាC125 ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1M -6122 អ្នកបើក
មាន ឈ្មោះឃិន សុទី ភេទប្រុសអាយុុ២៧ឆ្នាំ ជាបុគ្គលិកទូរស័ព្ទមិត្តហ្វូន
រស់នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
បើកពីជើងទៅត្បូងនៅពេលយប់ស្រាប់តែរថយន្តមិនប្រកាន់ស្តាំនិងល្បឿនលើនបើកមកបុកពេញហឹងបណ្តាលឲ្យស្លាប់ភ្លាមៗព្រោះកម្រឹតបុកខ្លាំងនិងបាក់ឆ្អឹង ឯរថយន្តបង្កក្រោយគេបុកហើយបានបើករត់គេចបាត់ពីកន្លែងកើតហេតុបាត់ ។

នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ឲ្យដឹងបន្តទៀតថាករណីគ្រោះថ្នាក់នេះយោងសមត្ថកិច្ចនគរបាលចរចារណ៍ដែលពិនិត្យនិងសន្និដ្ឋាននៅកន្លែងកើតហេតុបានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់គឺមកពីរថយន្តមិនប្រកាន់ស្តាំនិងល្បឿនលឿន ៕

បុគ្គលិកក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនម្នាក់ត្រូវរថយន្តបើកមិនប្រកាន់ស្តាំនិងល្បឿនលើនបុកស្លាប់ភ្លាមនៅនិងកន្លែង
បុគ្គលិកក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនម្នាក់ត្រូវរថយន្តបើកមិនប្រកាន់ស្តាំនិងល្បឿនលើនបុកស្លាប់ភ្លាមនៅនិងកន្លែង
បុគ្គលិកក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនម្នាក់ត្រូវរថយន្តបើកមិនប្រកាន់ស្តាំនិងល្បឿនលើនបុកស្លាប់ភ្លាមនៅនិងកន្លែង

PLB Banner on article detail