ឯកឧត្តម សុខ លូ និងចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យ ក្រោយជួបជាមួយអាជីវករផ្សារបឹងឈូក

ថ្ងៃពុធ 24 វិច្ឆិកា 2021, 9:55

ខេត្តបាត់ដំបង៖ ក្រោយទទួលជួបជាមួយក្រុមអាជីវករជិត ១០០នាក់មកពីផ្សារបឹងឈូក នៅល្ងាចថ្ងៃទី ២៣ ខែវិច្ឆកា ឆ្នាំ ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា÷ គម្រោងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយជុំវិញផ្សារបឹងឈូក ចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា របស់ក្រុមហ៊ុនម៉ៅភាស៊ីផ្សារ គឹជាការឆ្លើយតបរបស់គណ:កម្មការជំនាញក្រុង និងខេត្ត ដែលអនុវត្តយោងតាមពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋអ្នកផ្ទះល្វែងប្រមាណជា ៧០គ្រួសារដែលរស់នៅជុំវិញផ្សារបឹងឈូកដូចគ្នាដែលរងផលប៉ះពាល់ ក្នុងនោះមួយចំនួនមិនអាចលក់ដូរកើតដោយសារបាំងអ្នកលក់បន្លែ ត្រី សាច់នៅខាងមុខផ្ទះ និងមួយចំនួនទៀតប៉ះពាល់ស្ទះផ្លូវមិនអាចធ្វើចរាចរណ៍ម៉ូតូ ឬរថយន្តទៅមកបាន។

ក្រោយស្តាប់ហេតុផលរបស់បងប្អូនក្រុមអាជីវករជិត ១ម៉ោង ឯកឧត្តមអភិបាលខេត្តបានសំណូមឲ្យក្រុមអាជីវករយោគយល់ពីព្រោះអាជ្ញាធរមិនអាចមិនមានដំណោះស្រាយទុកឲ្យភាគីម្ខាងទទួលផល និងម្ខាងទៀតបាត់បង់ផលប្រយោជន៍នោះទេ ចាំបាច់ត្រូវរកដំណោះស្រាយកណ្តាលមួយដើម្បីឲ្យប្រជាពលរដ្ឋជាអ្នកលក់ដូរទទួលផលទាំងអ្នកលក់នៅខាងមុខផង និងអ្នកផ្ទះល្វែងផង ដូច្នេះលើទីតាំងខ្លះទំហំផ្លូវចំនួន ២០ម៉ែត្រ ត្រូវកែសម្រួលដាក់ឲ្យលក់ដូរត្រឹម ៨ម៉ែត្រវិញទើបទទួលបានជាប្រយោជន៍ទាំង០២ភាគី ម៉្យាងទៀតទីផ្សាររបស់រដ្ឋនីមួយៗវាជារបស់អ្នកលក់ផង និងជារបស់អ្នកទិញផងគឺជារបស់យើងទាំងអស់គ្នា។

ក្រោមការពន្យល់លើកពីច្បាប់ទម្លាប់ ហេតុ និងផលពីសំណាក់ថ្នាក់ដឹកនាំខេត្ត ឯកឧត្តម សុខ លូ រួចមក ក្រុមអាជីវករបានឯកភាពទទួលយកដំណោះស្រាយខាងលើបណ្តោះអាសន្នទាំងអស់គ្នាសិន ហើយរំសាយទៅកាន់លំនៅដ្ឋានវិញ រងចាំក្រុមការងាររបស់ខេត្តចុះទៅពិនិត្យ និងសិក្សាឡើងវិញឈានទៅដល់ការព្រមព្រៀងបញ្ចប់បញ្ហា៕

ឯកឧត្តម សុខ លូ និងចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យ ក្រោយជួបជាមួយអាជីវករផ្សារបឹងឈូក
ឯកឧត្តម សុខ លូ និងចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យ ក្រោយជួបជាមួយអាជីវករផ្សារបឹងឈូក
ឯកឧត្តម សុខ លូ និងចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យ ក្រោយជួបជាមួយអាជីវករផ្សារបឹងឈូក
ឯកឧត្តម សុខ លូ និងចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យ ក្រោយជួបជាមួយអាជីវករផ្សារបឹងឈូក

PLB Banner on article detail