អុំទូក​បី​ថ្ងៃ ខេត្តកោះកុង​ទទួល​អ្នកទេសចរ​ជាង​២​ម៉ឺន​នាក់​

ថ្ងៃអាទិត្យ 21 វិច្ឆិកា 2021, 18:33

​ក្នុងឱកាស​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ប​ណ្តែ​ង​ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ឆ្នាំនេះ ខេត្តកោះកុង​មាន​ភ្ញៀ​ង​ទេសចរ​នាំគ្នា​មកលេង​កម្សាន្ត​តាម​រមណី​ដ្ឋា​ន​នានា​២​ម៉ឺន​៤​ពាន់​។ តួលេខ​នេះ​កើនឡើង​កើនឡើង​៤.៤០១​នាក់ ស្មើនឹង​២១​ភាគរយ បើ​ធៀប​នឹង​រយពេល​ដូចគ្នា​ឆ្នាំ​២០២០​។​

 

​លោក សុខ ចាន់​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា​ថា ចំនួន ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​២​ម៉ឺន​៤៤២៤​នាក់ រីឯ​ទេសចរ​បរទេស​ចំនួន​តែ​១៤៤​នាក់​ប៉ុណ្ណោះ​។ ភ្ញៀវទេសចរ​តាម​សហគមន៍​មាន​ចំនួន​សរុប​៦.៩៦២​នាក់​។​

 

​គួរ​ជម្រាប​ថា តំបន់​ទេសចរណ៍​ក្នុង​ខេត្តកោះកុង​ដែលមាន​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​លំហែ រួមមាន​៖ សហគមន៍​អេកូ​ទេសចរ​ធម្មជាតិ​ព្រៃកោងកាង​ពាម​ក្រសោប ចេតិយ៍​ឃុន​ឆាង​ឃុន​ផែន ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង ឆ្នេរ​នេសាទ សហគមន៍​ទេសចរ​ធម្មជាតិ​អា​រ៉ែ​ង សហគមន៍​ទេសចរ​ធម្មជាតិ​ជី​ផាត កោះ​ស្តេច តំបន់​វិស្សម​ការ​តារា​សាគរ ជាដើម​។​

 

​លោក គ្រឹ​ស្នា លើកឡើង​ដែរ​ថា ដំណើរ​មក​កម្សាន្ត​អ្នកទេសចរ​នៅពេលនេះ ធ្វើឡើង​ក្រោយ​ប្រមុខ​រាជរដ្ឋាភិបាល បើកភ្លើង​ខៀវ​ស្តារ​សេដ្ឋកិច្ច​វិស័យ​ទេសចរណ៍​ឡើងវិញ ដោយ​ពលរដ្ឋ​គ្រប់រូប​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ការពារ​ជំងឺ​កូ​វីដ​ទូទាំងប្រទេស​កន្លង​ទៅមក​។​

 

​អត្រា​មាន​ចំនួន​អ្នកទេសចរ​មកលេង​នៅ​ខេត្តកោះកុង ក៏​ព្រោះ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ឌ​១៩​ថយចុះ​លើសលុប​។ តែ​ទោះយ៉ាងណា មន្ត្រី​ជំនាញ​ផ្នែក​ទេសចរណ៍​អះអាងថា អំឡុងពេល​បុណ្យអុំទូក​នេះ មាន​អាជីវកម្ម​សេវា​ដឹក​ជ​ញ្ចូ​ន​អ្នកដំណើរ​កម្សាន្ត អាហា​រដ្ឋា​ន ភោជនីយដ្ឋាន ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយចំនួន​លួច​តម្លើងថ្លៃ​ផងដែរ​។​

 

​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ គឺមាន​ការយកចិត្ត​ទុ​ដាក់​ខ្ពស់​ពី​សំណាក់​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​ដាក់​កម្លាំង​យាម​ប្រចាំការ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​។ ជាក់ស្តែង​វិធានការ​សុខាភិបាល​ទប់ស្កាត់​ជំងឺ​កូ​វីដ តាម​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ អាជីវកម្ម​ផ្តល់​សេវា​ស្នាក់នៅ និង​ហូបចុក បាន​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​បាន​យ៉ាង​ល្អប្រសើរ​៕

 

ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង

អុំទូក​បី​ថ្ងៃ ខេត្តកោះកុង​ទទួល​អ្នកទេសចរ​ជាង​២​ម៉ឺន​នាក់​
អុំទូក​បី​ថ្ងៃ ខេត្តកោះកុង​ទទួល​អ្នកទេសចរ​ជាង​២​ម៉ឺន​នាក់​
អុំទូក​បី​ថ្ងៃ ខេត្តកោះកុង​ទទួល​អ្នកទេសចរ​ជាង​២​ម៉ឺន​នាក់​
អុំទូក​បី​ថ្ងៃ ខេត្តកោះកុង​ទទួល​អ្នកទេសចរ​ជាង​២​ម៉ឺន​នាក់​
អុំទូក​បី​ថ្ងៃ ខេត្តកោះកុង​ទទួល​អ្នកទេសចរ​ជាង​២​ម៉ឺន​នាក់​
អុំទូក​បី​ថ្ងៃ ខេត្តកោះកុង​ទទួល​អ្នកទេសចរ​ជាង​២​ម៉ឺន​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម