ឃាត់ខ្លួនជនសង្ស័យ០២ នាក់ពីបទរក្សាទុកថ្នាំញៀន

ថ្ងៃសុក្រ 22 តុលា 2021, 17:34

ខេត្តបាត់ដំបង៖កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរស្មីសង្ហារ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើជាក់ស្តែង។

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិពេជ្រចង្វា ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់!
១-ឈ្មោះ ផេង ភាស់ ហៅ សម្ភស្ស ភេទប្រុស  អាយុ ៣៤ឆ្នាំ 
២-ឈ្មោះ ធី ថា ហៅ អុីម ភេទប្រុស  អាយុ ៣០ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិពេជ្រចង្វា ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន!
- ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE)ចំនួន ០២ថង់  ទំងន់ ៤,២៩ក្រាមទាំងសំបក
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន០១គ្រឿង 
- ទូរស័ព្ទដៃចំនួន០១គ្រឿង
និងសម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់ និងប្រើប្រាស់មួយចំនួនទៀត។

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ។

ឃាត់ខ្លួនជនសង្ស័យ០២ នាក់ពីបទរក្សាទុកថ្នាំញៀន
ឃាត់ខ្លួនជនសង្ស័យ០២ នាក់ពីបទរក្សាទុកថ្នាំញៀន
ឃាត់ខ្លួនជនសង្ស័យ០២ នាក់ពីបទរក្សាទុកថ្នាំញៀន

PLB Banner on article detail