ប្រឹងហែលឆ្លងទឹកដែលកំពុងហក់ឡើងខ្លាំង បណ្តាលអោយគួចលង់ស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃព្រហស្បតិ៍ 21 តុលា 2021, 12:1

 ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មបន្ទាប់ពីបាត់ខ្លួនមួយយប់ក្រោយព្យាយាមហែលឆ្លងទឹកស្ទឹង(ដូនទ្រី)ដែលកំពុងហក់ឡើងដល់កម្រិតប្រកាសអាសន្ន។

យោងតាមសេចក្តីរាយការណ៍ពីអាជ្ញាធរស្រុករុក្ខគីរីបានអោយដឹងថា! គិតត្រឹមម៉ោង០១និង៣០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ទឹកភ្លៀងបាននិងកំពុងធ្លាក់ជាបន្តបន្ទាប់ធ្វើអោយស្ថានភាពទឹកស្ទឹង(ស្ទឹងដូនទ្រី)ស្ថិតក្នុងស្រុករុក្ខគីរី នៃខេត្តបាត់ដំបងបានកើនឡើងខ្ពស់ឈានដល់កម្រិតប្រកាសអាសន្ន(០៦ម៉ែត្រ) និងបណ្តាលអោយបាត់ខ្លួនមនុស្សម្នាក់នៅពេលដែលរូបគេព្យាយាមហែលឆ្លងទឹកពីស្ទឹងម្ខាងទៅត្រើយម្ខាងទៀត។

បន្ទាប់ពីបាត់ខ្លួនភ្លាមៗនោះបើទោះបីជាអាជ្ញាធរក៏ដូចជាសមត្ថកិច្ចព្យាយាមខិតខំរុករកយ៉ាងណាក៏នៅតែរកមិនឃើញ រហូតនៅវេលាម៉ោង ០៨និង០០នាទីព្រឹក
នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២១
ក៏បានប្រទះឃើញសាកសពជនរងគ្រោះនៅចំណុចទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី ស្ថិតក្នុងក្រុមទី០៨ ភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ដែលសាកសពជនរងគ្រោះមានឈ្មោះ ធី ធិ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករនៅក្រុមហ៊ុនថៃទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី រស់នៅក្នុងភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបងដែលសពជនរងគ្រោះបានស្លាប់ខណៈដែលរូបគេព្យាយាមហែលឆ្លងទឹកស្ទឹងដែលកំពុងហូរខ្លាំង។

បន្ទាប់មកសមត្ថកិច្ចបានចុះធ្វើកំណត់ហេតុរួចបានប្រគល់សាកសពឲ្យទៅខាងសាច់ញាតិដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។សាលី

ប្រឹងហែលឆ្លងទឹកដែលកំពុងហក់ឡើងខ្លាំង បណ្តាលអោយគួចលង់ស្លាប់យ៉ាងអាណោចអាធ័ម
ប្រឹងហែលឆ្លងទឹកដែលកំពុងហក់ឡើងខ្លាំង បណ្តាលអោយគួចលង់ស្លាប់យ៉ាងអាណោចអាធ័ម
ប្រឹងហែលឆ្លងទឹកដែលកំពុងហក់ឡើងខ្លាំង បណ្តាលអោយគួចលង់ស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail