លោកតាលោកយាយចំនួន៦នាក់អាយុជាង១០០ឆ្នាំក្រោយចាក់វ៉ាក់សាំងលើកទី២ហើយទទួលអំណោយសម្តេចតេជោ ហ៊ុន សែន

ថ្ងៃព្រហស្បតិ៍ 14 តុលា 2021, 16:59

(បន្ទាយមានជ័យ)៖លោកតាលោកយាយចំនួន៦នាក់អាយុជាង១០០ឆ្នាំក្រោយចាក់វ៉ាក់សាំងលើកទី២ហើយទទួលអំណោយសម្តេចតេជោ ហ៊ុន សែន តាមរយៈលោកជំទាវ ឱ វ៉ាន់ឌីន ប្រគល់ជូននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នៅខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា៖យុទ្ធនាការចាក់វ៉ាក់សាំងនៅខេត្តបន្ទាយមានជ័យរហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះមន្ត្រីរាជការនិងកងកម្លាំងចាក់វ៉ាក់សាំងដូសទី៣ចាក់បានចំនួន១៧,៥៣០នាក់ស្រី៧,១០៣នាក់ ចាក់វ៉ាក់សាំងចាប់ពីអាយុ១៨ឆ្នាំឡើងចាក់បានចំនួន៤០៤,៧៨៧នាក់ស្មើ៧៦.៤២% ចាក់វ៉ាក់សាំងចាប់ពីអាយុ១២ឆ្នាំដល់១៨ឆ្នាំចាក់លើកទី១ បានចំនួន១៦,៣២៨នាក់ ចាក់វ៉ាក់សាំងចាប់ពីអាយុ៦ឆ្នាំដល់១២ឆ្នាំចាក់បានចំនួន៩៨,៥៣៩នាក់ស្មើ១០៥.៥១%។

លោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា៖អំណោយដ៍ថ្លៃថ្លាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជាដែលត្រូវចែកជូនលោកតា លោកយាយចំនួន៦រូបក្នុងនោះលោកតា១រូបដែលមានអាយុជាង១០០ឆ្នាំដែលទទួលការចាក់វ៉ាក់សាំងលើកទី២រឺដូសទី១មានលោកតាលោកយាយមកពីស្រុកអូរជ្រៅចំនួន៣នាក់ ស្រុកព្រៈនេត្រព្រៈចំនួន១នាក់ ស្រុកថ្មពួកចំនួន១នាក់ ស្រុកស្វាយចេកចំនួន១នាក់។

លោកជំទាវបានបញ្ជាក់ថា៖លោកតាលោកយាយដែលត្រូវទទួលអំណោយមានចំនួន៦នាក់ដែលមានអាយុជាង១០០ឆ្នាំបានទទួលអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជាលោកតា លោកយាយក្នុងម្នាក់ៗទទួលបានថវិការ៣លានរៀល និងគ្រឿងបរិភោគមាន អង្ករ១០០គីឡូក្រាម មីចំនួន១២កេស ទឹកត្រីនិងទឹកស៊ីអ៊ីវចំនួន៤យួរ ត្រីខោកំប៉ុង១កេសធំ ទឹកវីតាល់២កេសធំ៕

លោកតាលោកយាយចំនួន៦នាក់អាយុជាង១០០ឆ្នាំក្រោយចាក់វ៉ាក់សាំងលើកទី២ហើយទទួលអំណោយសម្តេចតេជោ ហ៊ុន សែន
លោកតាលោកយាយចំនួន៦នាក់អាយុជាង១០០ឆ្នាំក្រោយចាក់វ៉ាក់សាំងលើកទី២ហើយទទួលអំណោយសម្តេចតេជោ ហ៊ុន សែន
លោកតាលោកយាយចំនួន៦នាក់អាយុជាង១០០ឆ្នាំក្រោយចាក់វ៉ាក់សាំងលើកទី២ហើយទទួលអំណោយសម្តេចតេជោ ហ៊ុន សែន
លោកតាលោកយាយចំនួន៦នាក់អាយុជាង១០០ឆ្នាំក្រោយចាក់វ៉ាក់សាំងលើកទី២ហើយទទួលអំណោយសម្តេចតេជោ ហ៊ុន សែន
លោកតាលោកយាយចំនួន៦នាក់អាយុជាង១០០ឆ្នាំក្រោយចាក់វ៉ាក់សាំងលើកទី២ហើយទទួលអំណោយសម្តេចតេជោ ហ៊ុន សែន
លោកតាលោកយាយចំនួន៦នាក់អាយុជាង១០០ឆ្នាំក្រោយចាក់វ៉ាក់សាំងលើកទី២ហើយទទួលអំណោយសម្តេចតេជោ ហ៊ុន សែន
លោកតាលោកយាយចំនួន៦នាក់អាយុជាង១០០ឆ្នាំក្រោយចាក់វ៉ាក់សាំងលើកទី២ហើយទទួលអំណោយសម្តេចតេជោ ហ៊ុន សែន
លោកតាលោកយាយចំនួន៦នាក់អាយុជាង១០០ឆ្នាំក្រោយចាក់វ៉ាក់សាំងលើកទី២ហើយទទួលអំណោយសម្តេចតេជោ ហ៊ុន សែន
លោកតាលោកយាយចំនួន៦នាក់អាយុជាង១០០ឆ្នាំក្រោយចាក់វ៉ាក់សាំងលើកទី២ហើយទទួលអំណោយសម្តេចតេជោ ហ៊ុន សែន

PLB Banner on article detail