អាជ្ញាធរ​សម្រេច​ដាក់​ផ្សារ​កំរៀង​ជា​តំបន់​ក្រហម ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ជាង​១០០​នាក់​

ថ្ងៃព្រហស្បតិ៍ 9 កញ្ញា 2021, 13:28

​ខេត្តបាត់ដំបង​! អាជ្ញាធរ​បានសម្រេច​កំណត់​ដាក់​ផ្សារ​កំរៀង ហៅ​ផ្សារ ខេ​. អ​. ឌី ( KRD ) ក្នុងស្រុក​កំរៀង​ជា​តំបន់​ក្រហម ក្រោយ​រកឃើញ​អាជីវករ​ជាង ១០០​នាក់ វិជ្ជមាន​កូ​វីដ​-១៩ ក្នុងចំណោម​អ្នកពាក់ព័ន្ធ​ជិត ៤០០​នាក់​។​

 

​លោក សុខ គឹម​ខុន អភិបាលស្រុក​កំរៀង​បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា​÷ រយ​:​ពេល​ពេញ​មួយថ្ងៃ កាលពី​ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ កន្លងមកនេះ អាជ្ញាធរ រួមជាមួយ​មន្ត្រី​ជំនាញ​បាន​ជំរុញ​ការស្រាវជ្រាវ​ទៅលើ​ក្រុមអាជីវករ​ដែល​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាមួយនឹង​អាជីវករ​ដូចគ្នា​ដែលមាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ដោយ​ក្នុង​នោះបាន​តេស្ត​វត្ថុ​សំណាក ទាំង​អាជីវករ និង​ទាំង​អ្នកភូមិ​មួយចំនួនទៀត​កើន​ដល់​ចំនួន ៣៧៩​នាក់ ហើយ​ក្នុង​នោះបាន​រកឃើញ​អ្នកមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១៣៤​នាក់​បូក​ទាំង​អ្នក​ឆ្លង​ជំងឺ​បំប្លែង​ថ្មី​មួយចំនួនទៀត​ផងដែរ​។​

 

​លោក​អភិបាលស្រុក​បាន​បន្តថា​÷ ប្រភព​ចម្លង​ដែល​នាំ​ឲ្យ​កើតមាន​លើ​អាជីវករ​ផ្សារ​ក្នុង​ទីប្រជុំជន​ស្រុក​កំរៀង ខេត្តបាត់ដំបង​នេះ​ដោយសារ​មាន​អាជីវករ​ម្នាក់​បាន​ឆ្លងកាត់​ទៅ​ទិញ​ទំនិញ​នៅក្នុង​ផ្សារ​ទឹកដី​ថៃ ហើយ​បាន​យក​ទំនិញ​ទាំង​នោះមក​ដាក់លក់​នៅក្នុង​ផ្សារ KRD រហូតដល់​ថ្ងៃទី ០៧ ខែកញ្ញា ទើប​មាន​អាការ​:​ខុសពី​ធម្មតា រួច​ពិនិត្យ​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​តែម្តង​។​

 

​ការផ្ទុះ​ឆ្លង​រាលដាល​ឡើង​នូវ​ជំងឺ​កូ​វីដ​១៩​សារជាថ្មី​នៅ​តំបន់​ព្រំដែន​ភូមិភាគ​ខាងលិច​នៃ​ខេត្តបាត់ដំបង​នេះ នៅ​ព្រឹក​ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ស្រុក​កំរៀង​បានសម្រេច​ដាក់​ផ្សារ​កំរៀង និង​មូលដ្ឋាន​ជុំវិញ​បរិវេណ​ផ្សារ​មួយចំនួនទៀត​ជា​តំបន់​ក្រហម​ជា​បណ្តោះអាសន្ន ដោយ​ហាម​ដាច់ខាត​នូវ​រាល់​ការចេញចូល​ទៅមក ចាប់​ពីថ្ងៃ​ប្រកាស​ព័ត៌មាន រហូតដល់​មាន​សេចក្តីជូនដំណឹង​នាពេល​ក្រោយ​។​

 

​ចំពោះមុខ​បងប្អូន​អាជីវករ​ដែល​បាន​រកឃើញ​ជំងឺ​វិជ្ជមាន​កូ​វីដ​-១៩ និង​វីរុស​បំប្លែង​ថ្មី​ដែល​តា ត្រូវបាន​ក្រុមគ្រូពេទ្យ​រៀបចំ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅក្នុង​មណ្ឌល​វិទ្យាល័យ​កំរៀង  ដោយឡែក​ប្រជាពលរដ្ឋ និង​អាជីវករ​ដទៃទៀត​ដែល​បាន​ពិនិត្យ​ធ្វើតេស្ត​រួច​លទ្ធផល​អវិជ្ជមាន​តម្រូវឱ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀងៗ​ខ្លួន​រយៈពេល ២១​ថ្ងៃ ដោយមាន​ការត្រួតពិនិត្យ និង​ឃ្លាំមើល​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ ក៏ដូចជា​សមត្ថកិច្ច​ផងដែរ​ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ខ្លាំង​ចូលក្នុង​សហគមន៍​បន្ថែមទៀត​៕​

អាជ្ញាធរ​សម្រេច​ដាក់​ផ្សារ​កំរៀង​ជា​តំបន់​ក្រហម ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ជាង​១០០​នាក់​
អាជ្ញាធរ​សម្រេច​ដាក់​ផ្សារ​កំរៀង​ជា​តំបន់​ក្រហម ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ជាង​១០០​នាក់​
អាជ្ញាធរ​សម្រេច​ដាក់​ផ្សារ​កំរៀង​ជា​តំបន់​ក្រហម ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ជាង​១០០​នាក់​
អាជ្ញាធរ​សម្រេច​ដាក់​ផ្សារ​កំរៀង​ជា​តំបន់​ក្រហម ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ជាង​១០០​នាក់​
អាជ្ញាធរ​សម្រេច​ដាក់​ផ្សារ​កំរៀង​ជា​តំបន់​ក្រហម ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ជាង​១០០​នាក់​
អាជ្ញាធរ​សម្រេច​ដាក់​ផ្សារ​កំរៀង​ជា​តំបន់​ក្រហម ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ជាង​១០០​នាក់​

PLB Banner on article detail