រៀបចំបញ្ជូនខ្លួនជនសង្ស័យ០៥នាក់ទៅតុលាការពីបទរក្សាទុកថ្នាំញៀន

ថ្ងៃអាទិត្យ 5 កញ្ញា 2021, 20:55

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន០៥នាក់ទៅតុលាការពាក់ព័ន្ធក្នុងសំណុំរឿងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនពីរករណីផ្សេងគ្នា។

  លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា ជនសង្ស័យទាំង០៥នាក់ត្រូវបានរៀបចំបញ្ជូនខ្លួនទៅតុលាការនាថ្ងៃនេះរួមមាន!
១-ឈ្មោះ ឯល រ៉ស់ម៉ាន ហៅ ម៉ៅ ភេទប្រុស អាយុ ៤៤ឆ្នាំ
២-ឈ្មោះ ផុន គឹមសា ភេទប្រុស អាយុ ២០ឆ្នាំ
៣-ឈ្មោះ វ័ន្ត វុន ហៅ លុច ភេទប្រុស អាយុ ១៩ឆ្នាំ
៤-ឈ្មោះ ខា រតនា ភេទប្រុស អាយុ ១៩ឆ្នាំ អ្នកទាំងបួនរស់នៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៥-ឈ្មោះ យ៉េន សារ៉េត ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជាមួយវត្ថុតាងដកហូតបានរួមមាន !
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៤ថង់ ទម្ងន់ ១៥,៣១ក្រាម - ទូរស័ព្ទដៃចំនួន០២គ្រឿង - ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។

រៀបចំបញ្ជូនខ្លួនជនសង្ស័យ០៥នាក់ទៅតុលាការពីបទរក្សាទុកថ្នាំញៀន
រៀបចំបញ្ជូនខ្លួនជនសង្ស័យ០៥នាក់ទៅតុលាការពីបទរក្សាទុកថ្នាំញៀន

PLB Banner on article detail