យុវជន០២ក្រុមដេញកាប់គ្នាទៅវិញទៅមក ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន ១៣នាក់

ថ្ងៃសៅរ៍ 4 កញ្ញា 2021, 21:23

 ខេត្តបាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនបានក្រុមយុវជនចំនួន ១៣នាក់ ក្រោយពួកគេប្រើប្រាស់កាំបិតដេញកាប់គ្នាទៅវិញទៅមកយ៉ាងអនាធិបតេយ្យ បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកវរសេនីយ៍ឯក  សុខ  សារិន  អធិការនគរបាលស្រុកបវេ បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាកាលពីយប់ថ្ងៃទី ០៣  ខែកញ្ញា  ឆ្នាំ ២០២១  វេលាម៉ោង២០និង១០នាទី នៅចំណុ ចវាលស្រែ១០០  ស្ថិតក្នុងភូមិសង្កែវារ  ឃុំបវេល  ស្រុកបវេល  ខេត្តបា ត់ដំ បង  មានក្រុមយុវជនចំនួន០២ក្រុមបានប្រេីប្រាស់កាំបិត ដេញកាប់គ្នា យ៉ាងអនាធិបតេយ្យបង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពល រដ្ឋក្នុងមូលដ្ឋាន  ។

យុវជនទាំងពីរក្រុមដែលត្រូវឃាត់ខ្លួនបានចំនួន១៣នាក់ ក្នុងនោះរួមមាន៖
/*ក្រុមទី០១៖
១-ឈ្មោះ យុន សឹងយ៉ាន់ណា
២-ឈ្មោះ វ៉ុន ចានរ័ត្ន
៣-ឈ្មោះ មាស សំណាង នាក់ទាំងបីរស់នៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង
៤-ឈ្មោះ រស់ គឹមហាន់
៥-ឈ្មោះ លី ប៊ុនទី
៦-ឈ្មោះ ហ៊ីង មួន
៧-ឈ្មោះ រឿន ចាន់តារ៉ា អ្នកទាំងបួនរស់នៅឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង
៨-ឈ្មោះ កឿន ប៊ុនហេង រស់នៅ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង
៩-ឈ្មោះ ខ្លឹង សីហា រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង
១០-ឈ្មោះ ធី បញ្ញា រស់នៅស្រុកកំរៀង ខេត្តបាត់ដំបង
១១-ឈ្មោះ រឿន ចាន់គោរព រស់នៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
/*ក្រុមទី០២៖
១-ឈ្មោះ លិញ តុលា
២-ឈ្មោះ វណ្ណះ ចាន់ន្នី អ្នកទាំងពីររស់នៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង  ជាមួយវត្ថុតាងមាន-កាំបិត ចំនួន០៣ដេីម និងម៉ូតូចំនួន០៦គ្រឿង  ។

លោកអធិការបានបញ្ជាក់បន្ថែមថា ក្នុងចំណោមមនុស្សចំនួន១៣នាក់នេះ  នៅមានបក្សពួកគេចំនួន០២នាក់ផ្សេងទៀតបានគេចខ្លួនផុត  មុនពេលសមត្ថកិច្ចទៅដល់កន្លែងកេីតហេតុប៉ុន្តែសមត្ថកិច្ចបាន ស្គាល់អត្តសញ្ញាណគាត់រួចហេីយ ។

បច្ចុប្បន្នយុវជនទាំង១៣នាក់ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី។

យុវជន០២ក្រុមដេញកាប់គ្នាទៅវិញទៅមក ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន ១៣នាក់
យុវជន០២ក្រុមដេញកាប់គ្នាទៅវិញទៅមក ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន ១៣នាក់
យុវជន០២ក្រុមដេញកាប់គ្នាទៅវិញទៅមក ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន ១៣នាក់
យុវជន០២ក្រុមដេញកាប់គ្នាទៅវិញទៅមក ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន ១៣នាក់

PLB Banner on article detail