ប្រទះឃើញសាកសពបុរសម្នាក់ត្រូវបានគេកប់ចោលកណ្តាលព្រៃ សង្ស័យជាករណីឃាតកម្ម

ថ្ងៃអង្គារ 31 សីហា 2021, 20:6

  ខេត្តបាត់ដំបង៖ សាកសពបុរសវ័យ៤០ឆ្នាំម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញកប់ផ្កាប់មុខក្នុងដីទំនេរមួយកន្លែងដោយមានសភាពហើមរលួយ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាប់រយនាក់ទៅចោមរោមមើល ដែលសង្ស័យថាជាករណីអំពើឃាតកម្ម។

   លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបានបញ្ជាក់ប្រាប់ឲ្យថឹងថា÷ ហេតុការណ៍ប្រទះឃើញសាកសពនេះបានកើតឡើងនៅវេលាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ ត្រង់ដីឡូត៍ទុកចោលមួយកន្លែង ស្ថិតនៅក្នុងក្រុមទី០២ ភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

 សាកសពជនរងគ្រោះមានឈ្មោះ យ៉ង សារ៉ាត់ ហៅតាក់ ភេទប្រុស ឣាយុ ៤៥ឆ្នាំ រស់នៅភូមិព្រៃភ្ងាស់ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថាជាមនុស្សមានជម្ងឺសរសៃប្រសាទជាប់នឹងខ្លួន។

ប្រភពពីប្រជាពលរដ្ឋជាអ្នកប្រទះឃើញសាកសពបានបញ្ជាក់ថា÷ ដំបូងឡើយគាត់បានចេញទៅរកអុសនៅចំណុចក្នុងភូមិសាស្ត្រខាងលើ ខណៈដែលកំពុងដើររកក៏ប្រទះឃើញដានអាចម៍ដីដែលលុបជារណ្តៅជម្រៅប្រហែលកន្លះម៉ែត្រ ហើយគាត់ដាក់ការសង្ស័យក៏ឆ្កឹះកាយដីមើលក៏ធុំក្លិនស្អុយក៏មានការភ្ញាក់ផ្អើល និងរាយការណ៍ដល់សមត្ថកិច្ចតែម្តង។

លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងជំនាញចុះទៅធ្វើការពិនិត្យសាកសពដោយមានសភាពហើម និងរលួយធុំក្លិន និងបានធ្វើកោសល្យវិច្ឆ័យដោយក្រុមនគរបាលជំនាញបានរកឃើញស្លាកស្នាមមួយចំនួនដែលវាយដោយវត្ថុរឹងត្រូវផ្ទៃមុខខាងឆ្វេង និងក្បាលផ្នែកខាងក្រោយចំហៀងខាងស្តាំ ដែលករណីនេះសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជាករណីអំពើឃាតកម្ម។

  ហើយករណីឃាតកម្មខាងលើនេះដែរកម្លាំងផ្នែកជំនាញកំពុងបើកការស្រាវជ្រាវស្វែងរកជនបង្កដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់៕

ប្រទះឃើញសាកសពបុរសម្នាក់ត្រូវបានគេកប់ចោលកណ្តាលព្រៃ សង្ស័យជាករណីឃាតកម្ម
ប្រទះឃើញសាកសពបុរសម្នាក់ត្រូវបានគេកប់ចោលកណ្តាលព្រៃ សង្ស័យជាករណីឃាតកម្ម
ប្រទះឃើញសាកសពបុរសម្នាក់ត្រូវបានគេកប់ចោលកណ្តាលព្រៃ សង្ស័យជាករណីឃាតកម្ម
ប្រទះឃើញសាកសពបុរសម្នាក់ត្រូវបានគេកប់ចោលកណ្តាលព្រៃ សង្ស័យជាករណីឃាតកម្ម

PLB Banner on article detail