ឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះក្នុងអំពើលួច

ថ្ងៃអាទិត្យ 22 សីហា 2021, 19:1

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនបានភ្លាមៗ ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធទៅនឹងករណីអំពើលួចយក(គ្រឿងសម្ភារៈត្រាក់ទ័រ) អស់មួយចំនួនធំ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា ក្រោយទទួលបានបណ្តឹងពីឈ្មោះ តាំង ជី ស៊ីង ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ពាក់ព័ន្ធករណីអំពើលួចកើតឡើងនៅក្នុងអំឡុងវេលាម៉ោង ០២និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចក្រុមទី២៩ ភូមិ អូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលសម្ភារៈបាត់បង់ - ឧបករណ៍គ្រឿងផាលត្រាក់ទ័រមួយចំនួន រួមនឹងបន្ទះដែកផាល ផងដែរ។

បន្ទាប់ពីទទួលបានបណ្តឹងនេះភ្លាម និងដោយមានការសម្របបម្រួលអនុញ្ញាតពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកបានចាត់អោយកម្លាំងជំនាញរបស់លោកចុះធ្វើការស្រាវជ្រាវបន្ទាន់ រហូតនៅវេលាម៉ោង ១០និង៣៧នាទី ថ្ងៃទី២២ ខែសីហា ដដែលនេះ ក៏កំណត់បានមុខសញ្ញានិងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ -ឈ្មោះ នឿត ប៊ុនណាក់ ភេទប្រុស អាយុ ២១ ឆ្នាំ  មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ជាមួយការឃាត់ខ្លួន សមត្ថកិច្ចជំនាញបានដកហូតសម្ភារៈមួយចំនួនរួមមាន÷
- ផាលត្រាក់ទ័រ ចំនួន ០៦ ផាល
-កូនសោរសំរាប់ដោះខ្ចៅ ចំនួន ០១ សោរ
 -ដែកឧបករណ៍ផាល ចំនួន ៥កំណាត់
 -ញញួរដែក ចំនួន ០១
 - កាំបិតផ្គាក់ ចំនួន ០១ ,ពូថៅ ចំនួន ០១
 -ទុយលេវីស ចំនួន ០២,ដង្កាប់ ចំនួន ០១ និងកង់ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង។

ក្រោយពីឃាត់ខ្លួនសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានលួចយកសម្ភារៈផាលត្រាក់ទ័ររបស់ជនរងគ្រោះពិតប្រាកដមែន  បន្ទាប់មកជនសង្ស័យត្រូវបានផ្នែកជំនាញកំពុងរៀបចំសំណុំរឿងដើម្បីចាត់ចែងតាមនីតិវិធីច្បាប់។

ឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះក្នុងអំពើលួច
ឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះក្នុងអំពើលួច
ឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះក្នុងអំពើលួច
ឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះក្នុងអំពើលួច

PLB Banner on article detail