នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទរក្សាទុកថ្នាំញៀន

ថ្ងៃអាទិត្យ 22 សីហា 2021, 14:32

 ខេត្តបាត់ដំបង៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះធ្វើការល្បាតនិងបង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន
អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថា កិច្ចចុះប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ២០និង២០នាទី នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២១  នៅចំណុច ក្រុមទី៤ ភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ។

នៅក្នុងកិច្ចចុះប្រតិបត្តិការបទល្មើសជាក់ស្តែង សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ លឹម រ៉ូស្សា ហៅ យ៉ាកូ ភេទប្រុស អាយុ  ៣៥ឆ្នាំ មានទីលំនៅ ភូមិរំចេក១ សង្កាត់រតន: ក្រុងបាត់ដំបង  ជាមួយវត្ថុតាងចាប់យកបានរួមមាន!
- ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន០២ ថង់ សង្ស័យមានសារធាតុញៀន (ទម្ងន់ ១៥.៤៧ក្រាម ទាំងសំបក )
- ទូរស័ព្ទដៃចំនួន ០១ គ្រឿង
-ម៉ូតូ ចំនួន ០១គ្រឿង ។

លោកអធិការបញ្ជាក់ថា ជនសង្ស័យខាងលើ ក្រៅពីឃាត់ក្នុងបទល្មើសជាក់ស្តែង ក៏មានដីការបង្គាប់ឲ្យនាំខ្លួនលេខ ២៨៧៤ ត.ព្រ ចុះថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២១ របស់លោក អ៉ី សុវណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបង ផងដែរ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទរក្សាទុកថ្នាំញៀន
នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទរក្សាទុកថ្នាំញៀន
នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទរក្សាទុកថ្នាំញៀន
នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទរក្សាទុកថ្នាំញៀន

PLB Banner on article detail