ឃាត់ខ្លួនមេខ្យល់ចំនួន០៣នាក់ខណៈនាំពលរដ្ឋជាង ៤០នាក់ បំរុងឆ្លងដែនចូលក្នុងប្រទេសថៃ

ថ្ងៃពុធ 18 សីហា 2021, 13:13

ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង ៧និង៥៨នាទី ថ្ងៃទី១៧  ខែសីហា ឆ្នាំ២០២១ កម្លាំងនៃអធិការដ្ឋានន គរ បាលស្រុកកំរៀង  សហការជា មួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែ នគោកលេខ ៨១៩  បានចុះធ្វើការ បង្ក្រាបករ ណី នាំយក ចេញដោយមិនស្របច្បាប់សម្រាប់ នាំឆ្លងដែនបានមួយករណីក្នុងបទល្មើសជាក់ ស្ដែង នៅចំណុចភូមិស្វា យធំ ឃុំបឹងរាំង ស្រុកកំរៀង នៃខេត្តបាត់ដំបង។

 លោកវរសេនីយ៍ ទោ  វេ  គឹម ចត់  អធិការន គរ បាលស្រុកកំរៀង  បានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង ក្នុងការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ពិសេសជំងឺប្រភេទថ្មីដែលតា ក្នុងនោះឯកឧត្តមបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅលើកងកម្លាំ ង ដែលឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែន សំដៅធ្វើយ៉ាងណាទប់ស្កាត់អោយបាននូវរាល់បទល្មើសនាំយក ចេញដោយមិនស្របច្បាប់សម្រាប់ នាំឆ្លងដែន។

 ជាក់ស្តែងកាលពីវេលាម៉ោង ៧និង៥៨នាទី ថ្ងៃទី១៧  ខែសីហា ឆ្នាំ២០២១ កម្លាំងនៃអធិការដ្ឋានន គរ បាលស្រុកកំរៀង  បានសហការជា មួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែ នគោកលេខ ៨១៩  បានចុះធ្វើការ បង្ក្រាបករ ណីនាំយក ចេញដោយមិនស្របច្បាប់សម្រាប់ នាំឆ្លងដែនបានមួយករណីក្នុងនោះបានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួ ន០៣នាក់ និងរថ យ ន្តប្រភេទដឹកជញ្ជូនម៉ាកសាំយ៉ុង ចំនួន ០២ គ្រឿង  ដោយមានប្រជាពលរដ្ឋ  ដែលសន្និដ្ឋានថាជាពលករនិងកូនចៅរបស់គាត់ជាជន រងគ្រោះក្នុងអំពេីនាំចេញនេះចំនួន ៤៤ នាក់ ស្រីចំនួន ១០ នាក់ អនីតិជនចំនួន ១២នាក់ ទាំងអស់គ្នារស់នៅឯខេត្តកំពង់ចាម។  

លោកអធិការបានបញ្ជាក់ថា! ជនសង្ស័យជាមេខ្យល់ទាំង០៣នាក់នោះមាន៖
១-ឈ្មោះ ហេង ច័ន្ទដារា ភេទប្រុ ស អាយុ ៣៦ឆ្នាំ រស់នៅភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម (ជាអ្នកដឹកជញ្ជូន)
២-ឈ្មោះ ឆេន រ័ត្នវ័ន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម (ជាអ្នកដឹកជញ្ជូន)
៣-ឈ្មោះ សេង ឈុន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម (ជាអ្នកដេីរប្រមូលមនុស្ស)។

ក្រោយពេលឃាត់ខ្លួន មេខ្យល់ទាំង០៣នាក់និងរថយន្តត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំរៀងកសាងសំណុំរឿងបញ្ជូ ន មកការិយាល័យជំនាញអនុវត្តតាមច្បាប់ រីឯប្រជាពលរដ្ឋរងគ្រោះទាំងអស់បានអប់រំណែនាំឱ្យវិលត្រឡប់ទៅ លំនៅដ្ឋានវិញ។

ឃាត់ខ្លួនមេខ្យល់ចំនួន០៣នាក់ខណៈនាំពលរដ្ឋជាង ៤០នាក់ បំរុងឆ្លងដែនចូលក្នុងប្រទេសថៃ
ឃាត់ខ្លួនមេខ្យល់ចំនួន០៣នាក់ខណៈនាំពលរដ្ឋជាង ៤០នាក់ បំរុងឆ្លងដែនចូលក្នុងប្រទេសថៃ
ឃាត់ខ្លួនមេខ្យល់ចំនួន០៣នាក់ខណៈនាំពលរដ្ឋជាង ៤០នាក់ បំរុងឆ្លងដែនចូលក្នុងប្រទេសថៃ
ឃាត់ខ្លួនមេខ្យល់ចំនួន០៣នាក់ខណៈនាំពលរដ្ឋជាង ៤០នាក់ បំរុងឆ្លងដែនចូលក្នុងប្រទេសថៃ
ឃាត់ខ្លួនមេខ្យល់ចំនួន០៣នាក់ខណៈនាំពលរដ្ឋជាង ៤០នាក់ បំរុងឆ្លងដែនចូលក្នុងប្រទេសថៃ
ឃាត់ខ្លួនមេខ្យល់ចំនួន០៣នាក់ខណៈនាំពលរដ្ឋជាង ៤០នាក់ បំរុងឆ្លងដែនចូលក្នុងប្រទេសថៃ
ឃាត់ខ្លួនមេខ្យល់ចំនួន០៣នាក់ខណៈនាំពលរដ្ឋជាង ៤០នាក់ បំរុងឆ្លងដែនចូលក្នុងប្រទេសថៃ
ឃាត់ខ្លួនមេខ្យល់ចំនួន០៣នាក់ខណៈនាំពលរដ្ឋជាង ៤០នាក់ បំរុងឆ្លងដែនចូលក្នុងប្រទេសថៃ
ឃាត់ខ្លួនមេខ្យល់ចំនួន០៣នាក់ខណៈនាំពលរដ្ឋជាង ៤០នាក់ បំរុងឆ្លងដែនចូលក្នុងប្រទេសថៃ

PLB Banner on article detail