សាខាកាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ផ្តល់ជូន ជនរងគ្រោះដោយករណីផ្ទុះមីនតោនចំនួន២នាក់នៅស្រុកបាណន់

ថ្ងៃអង្គារ 17 សីហា 2021, 19:57

ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងដែលមានឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានចាត់តំណាង ដឹកនាំដោយ លោក ឡុច រេត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ និងសហការី ដោយមានការចូលរួមពីក្រុមការងារ កំចាត់មីនកម្ពុជា (CMAC ) បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាស្បៀង សម្ភារ និងថវិកាមួយចំនួនជាអំណោយរបស់សាខាខេត្តផ្តល់ជូនដល់ប្រជាពលរដ្ឋចំនួន២នាក់ រស់នៅក្នុងឃុំចែងមានជ័យ ស្រុកបាណន់ដែលរងគ្រោះដោយសារផ្ទុះមីន តោន កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២១ ខណៈកំពុងច្រូតស្រូវ។

ក្នុងឱកាសនោះ លោក ឡុច រ៉េត  បានពាំនាំប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិតអាសូរ ចំពោះជនរងគ្រោះទាំង២ និងសូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំថែរក្សាសុខភាពដោយអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។

ជាង នេះទៅទៀត លោកប្រធានគណៈកម្មាធិការអនុសាខា សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្ដិភាព ព្រោះសង្គ្រាមបានបំផ្លាញអ្វីៗគ្រប់យ៉ាង ព្រមទាំងជីវិតមនុស្សដូចករណីផ្ទុះមីនតោនខាងលេីនេះ។  
 
ជាមួយគ្នានេះ ជនរងគ្រោះទាំង២  បានថ្លែងអំណរ គុណ យ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនំាសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងមានក្តីមេត្តា ករុណា ចំពោះអ្នកដែលជួបទុក្ខលំបាកដោយគ្មានការរើសអើងអ្វីឡើយ។

អំណោយដែលបាននាំមកផ្តល់ជូននាពេលនេះក្នុង០១គ្រួសារៗទទួលបាន - អង្ករ ចំនួន ៥០ គីឡូក្រាម  ,មី ចំនួន ០១ កេស ,ទឹកបរិសុទ្ធវីឃែ ចំនួន ០៥ កេស ,មុង ០១ , ភួយ០១ ,ត្រីខ ១០ កំប៉ុង ,ម៉ាស់ ០១ ប្រអប់ ,អាល់កុល ចំនួន ០១ ដប និងថវិកាចំនួន ២០ម៉ឺនរៀល  ក្នុងនោះអនុសាខាស្រុកបន្ថែម០១គ្រួសារៗថវិកា១០ម៉ឺនរៀល ដោយឡែកក្រុមការងារ (CMAC )
- បានឧបត្ថម្ភក្នុង០១គ្រួសារៗទទួលបាន ,អង្ករ ចំនួន ៥០ គីឡូក្រាម, មី០១ កេស ,ត្រីខ ០២ យូរ ,ទឹកត្រី០១យូរ,ទឹកស៊ីអ៊ីវ ចំនួន ០១ យូរ ,ទឹកផ្លែឈើ ០១កេស ,ទឹកក្រូច ០១ កេស,ទឹកសុទ្ធវីតាល់ ០១ កេស,និងថវិកា ចំនួន ៣០ម៉ឺនរៀលផងដែរ។

សាខាកាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ផ្តល់ជូន
ជនរងគ្រោះដោយករណីផ្ទុះមីនតោនចំនួន២នាក់នៅស្រុកបាណន់

PLB Banner on article detail