សង្កាត់ចំនួន០៣ និងមណ្ឌលព្យាបាលកូវីដ-១៩​ ទាំង១០ក្នុងខេត្តបាត់ដំបងទទួលបានអំណោយ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ

ថ្ងៃអាទិត្យ 8 សីហា 2021, 21:31

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម​ ខាន់​ ម៉ាណេរ​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម​ ច័ន្ទ​ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តម​ ព្រួញ​ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងក្រុមក្រឡាហោមមនុស្សធម៌ បាននាំយកអំណោយ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋដែលរាំងខ្ទប់ក្នុងផ្ទះ៣៥គ្រួសារ និងគ្រូពេទ្យព្យាបាលអ្នកជម្ងឺកូវីដ១៩ ទាំង ១០មណ្ឌលក្នុងក្រុងស្រុកទាំងអស់នៃខេត្តបាត់ដំបង។

ឋិតក្នុងឱកាសនោះដែរ ឯកឧត្តម​ ខាន់​ ម៉ាណេរ​ ប្រធានក្រឡាហោមមនុស្សធម៌បាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា អំណោយជាគ្រឿងភេសជ្ជៈ ជាអាហារសម្រន់ទាំងអស់នេះ គឺជាទឹកចិត្តរបស់សម្តេចក្រឡាហោម ស ខេង ដើម្បីថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូទេព្យទាំង ១០មណ្ឌល ដែលបានខិតខំចំណាយពេលវេលាដ៏មានតម្លៃ ពេលវេលាសម្រាប់ក្រុមគ្រួសារ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីព្យាបាលអ្នកជំងឺ ដែលមនុស្សគ្រប់គ្នាមានការភ័យខ្លាច ហើយបង្ការការពារគ្រប់គ្នា។

ឯកឧត្តមបន្តថា ទន្ទឹមនឹងការ ការពារនេះ គឺលោកគ្រូ អ្នកគ្រូ បានពុះពារដើម្បីធ្វើ ដើម្បីព្យាបាលអ្នកជំងឺ តែបើសិនជាលោកគ្រូ អ្នកគ្រូ មានការខ្លាចមិនព្រមធ្វើការងារនេះ មិនដឹងថាអ្នកជំងឺយើងមានសោកនាដកម្មយ៉ាងម៉េចនោះទេ ព្រោះរហូតមកដល់ពេលនេះអត្រានៃការឆ្លងវានៅមានចំនួនច្រើន ប៉ុន្តែបើគិតអោយមែនទែនទៅគឺមានការថយចុះ ដោយសារតែមានការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ  ហើយក្នុងនាមឯកឧត្តម និងក្រុមការងារ នៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង សូមថ្លែងអំណរគុណហើយ ថ្លែងអំណរគុណទៀតចំពោះលោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ ហើយក៏បានពាំនាំនូវអំណោយជាគ្រឿងភេសជ្ជៈ ជាអាហារសម្រន់ទាំងអស់នេះមកផ្តល់ជូន ហើយបើទោះបីជាមិនបានគ្រប់គ្រាន់ តែវាជាទឹកចិត្តរបស់សម្តេចក្រឡាហោម ស ខេង និងក្រុមការងារទាំងអស់គ្នាផងដែរ។

ជាចុងក្រោយឯកឧត្តមមានការសង្ឃឹមនិងជឿជាក់ថា អ្នកជំងឺកូវីដទាំង ១០មណ្ឌលនៅក្នុងខេត្តបាត់ដំបងនិងស្រាកស្រាន្ត ហើយថយចុះជាបន្តបន្ទាប់ ដោយសារស្នាដៃលោកគ្រូ អ្នកគ្រូ  ហើយថ្ងៃនេះសម្តេចក៏បានផ្តាំផ្ញើរសាកសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ហើយក៏សូមសំណូមពរទៅដល់លោកគ្រូ អ្នកគ្រូ បន្តជួយប្រជាពលរដ្ឋយើង ហើយកុសលផលបុណ្យនៃការខិតខំរបស់លោកគ្រូ អ្នកគ្រូ ទាំងអស់សូមអោយទទួលបានផល ហើយសូមអោយមានសិរីសួស្តី និងជៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា។

គួរបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនក្នុងមួយមណ្ឌលៗ ទទួលបាន! -មី ៣កេសធំ=១៨កេសតូច
-ទឹកសុទ្ធ ៥០កេស - កាហ្វេ ១០កញ្ខប់ធំ =៣០០កញ្ចប់តូច -នំធុង ៤ធុងធំ -ទឹកក្រូច ១០កេស - ទឹកដោះគោខាប់ ២កេសធំ = ៩៦កំប៉ុង រួមនឹងអាល់កុលដបផងដែរ។

PLB Banner on article detail