ឯកឧត្តម ហ៊ុន ម៉ានិត ចុះ​ពិនិត្យ​បន្ទាត់​ព្រំដែន​ខេត្ត​ប៉ៃលិន និង​សួរសុខទុក្ខ​ពលករ​ច​ត្តា​ឡី​ស័ក​តាម​មណ្ឌល​

ថ្ងៃព្រហស្បតិ៍ 5 សីហា 2021, 10:5

​ប៉ៃលិន ៖ នៅក្នុង​ដំណើរ​អញ្ជើញ​បំពេញបេសកកម្ម​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត នាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​ត្រួតពិនិត្យ​ការចេញ​-​ចូល ប្រទេស និង​ធ្វើ​ច​ត្តា​ឡី​ស័ក បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​រដ្ឋបាលខេត្ត​ប៉ៃលិន ក្រោម​ការដឹកនាំ​របស់​លោកជំទាវ បាន ស្រីមុំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រមទាំង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​បានរៀបចំ​ទីតាំង​សម្រាប់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​មកពី​ព្រះរាជាណាចក្រ​ថៃ និង​បងប្អូន​ដែល​ធ្វើដំណើរ​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ ទទួល​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ការព្យាបាល​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ផាសុខភាព​។​

​ឯកឧត្តម​បាន​សុំឱ្យ​ប្រជាពលរដ្ឋ​យើង​ដែល​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​កំពុងតែ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ខេត្ត​ប៉ៃលិន​ទាំងអស់​គឺ​ខិតខំ​អត់ធ្មត់​ស្ដាប់​តាម​ការណែនាំ​របស់​ប្រធាន​មណ្ឌល​នីមួយៗ នៅក្នុង​អំឡុង​ពេលដែល ប្រទេស​កម្ពុជា​យើង​កំពុង​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​ជាពិសេស​នោះ​បច្ចុប្បន្ន​ជំងឺ​កូ​វី​-១៩​បំប្លែង​ថ្មី​ដែលមាន​ឈ្មោះថា ដែល​តា កំពុងតែ​រីក​រាលដាល​នៅក្នុង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក៏បាន​ឆ្លង​ចូល​ទៅដល់​រាជធានី​ភ្នំពេញ​មួយចំនួន​ផងដែរ ដូច្នេះ​ឯកឧត្តម​សូមឱ្យ​បងប្អូន​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​សភាព​អត់ធ្មត់​និង​ខិតខំ​ប្រឹងប្រែង​ថែទាំ​សុខភាព​ឲ្យ​បានល្អ​ធ្វើយ៉ាងណា​ត្រូវ​រស់នៅ និង​ធ្វើ​ច​ត្តា​ឡឺ​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ក៏ដូចជា​វិធានការ​នានា​របស់​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន​ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​និង​ព្យាបាល​ជំងឺ​កូ​វីដ -១៩ ។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​ដែល​បានទទួល​ស្វាគមន៍​ដំណើរ​បេសកកម្ម​របស់​ឯក ឧ​ត្ត​ម ហ៊ុន​ម៉ានិត​នោះ បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ​ខេត្ត​ប៉ៃលិន​បានរៀបចំ​ទីតាំង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ​និង​ទីតាំង​សម្រាប់​ព្យាបាល​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ចំនួន​៩ ទីតាំង ក្នុងនោះ​នៅក្នុង​ក្រុងប៉ៃលិន​ចំនួន ០៣​ទីតាំង និង នៅ​ស្រុក​សាលា​ក្រៅ​ចំនួន ០៦​ទីតាំង​។​

 លោកជំទាវ បន្តថា​សម្រាប់​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​ការព្យាបាល​ត្រូវបាន​រៀបចំ​តាម​លក្ខណៈ​ស្តង់ដារ​តែមួយ ដែលមាន​សម្ភារ​ប្រើប្រាស់ ប្រព័ន្ធ​ទឹក ប្រព័ន្ធ​ភ្លើង និង​បន្ទប់ទឹក បង្គន់​អនាម័យ​ប្រើប្រាស់ ការផ្គត់ផ្គង់​អាហារ​បី​ពេល គ្រប់គ្រាន់​សមរម្យ​។ ជាមួយគ្នានេះ​រដ្ឋបាលខេត្ត​ក៏បាន​ទទួល​បងប្អូន​ប្រជា​ពលករ​ដែល​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​ផងដែរ​ដូចជា​ខេត្តបន្ទាយមានជ័យ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប​ជាដើម​៕​

PLB Banner on article detail

អត្ថបទពេញនិយម