មិន​ត្រឹមតែ​មិនបាន​សំណង​ទេ ថែមទាំង​ត្រូវបាន​គេ​ប្តឹង​ទៀត​

ថ្ងៃច័ន្ទ 26 កក្កដា 2021, 18:25

​លោកស្រី ជ្រុ​ន សុភាព នឹង​ស្វាមី បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​btb ទាំង​ទឹកភ្នែក​ថា ខ្លួន​ជា​អ្នករងគ្រោះ​បែកក្បាល​ហូរឈាម​ដោយសារ​លោក ជ ប៊ុន​ណាត និង​បក្សពួក​វាយ​ធ្វើបាប​ដោយ​ប្រើ​ដំបង​ធីប​វាយ​មកលើ​លោកស្រី​យ៉ាងដំណំ​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១​លោកស្រី​បន្តថា មុន​ឈានដល់​ការប្រើ​អំពើហិង្សារ ប្តី​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​ខ្សែ​ពាន​ម៉ាស៊ីនដេ ហើយ​ជនសង្ស័យ​ក៏​អង្គុយ​ផឹកស៊ី​នៅក្បែរ​កន្លែង​នោះដែរ ដោយ​ប្តី​គាត់​ពាក់​ម៉ាស​ហើយ​គាត់​រមាស់​ច្រមុះ ហើយ​គាត់​ក៏​អេះ​ហើយ​ងាក​មក ចៃដន្យ​ងាក​ចំ​កន្លែង​គេ​ផឹកស៊ី ហើយ​ជនបង្ក​ក៏​ស្រែកថា ហែង​មើល​ស្អី​? ហើយ​ជនរងគ្រោះ​ក៏​តប​ថា បើ​ហែង​មិន​មើល​អញ អញ​ក៏​មិន​មើល​ហែង​ដែរ​អញ​ងាក​មក​ចំ​ហែង​ទេ ប្រហែល​គេ​អ្នកធំ​មើល​បាន​ចុះ​ចំណែក​ហ្អែ​ង​អញ​មើល​មិនបាន ស្រាប់តែ​និយាយ​ចប់​លោក ជ ប៊ុន​ណាត​ក៏​ហក​មក​វាយ​ប្តី​លោកស្រី​តែម្តង ហើយ​ក៏មាន​អ្នកជិតខាង​គេ​ជួយ​ឃាត់​ដើម្បី​បំបែក​គ្នា ពេលនោះ​ជនបង្ក​ក៏​បបួល​ជនរងគ្រោះ​វាស់​លុយ​គ្នា​ថា ហែង​មាន​២០​លាន​អត់​មោះ​វាស់​លុយ​គ្នា បន្ទាប់មក​ពួកគេ​បែក​គ្នា​ទៅផ្ទះ​វិញ​។​

 

​ដោយមាន​អ្នកជិតខាង​ប្រាប់ថា​ប្តី​របស់ខ្លួន​ត្រូវគេ​វាយ លោកស្រី​ក៏បាន​ជិះ​ម៉ូតូ​ទៅ​មើល​ប្តី ហើយក៏​បាន​ជួប​ប្តី​នៅ​ពាក់​កណ្តាលផ្លូវ​ខ្លួន​ក៏​ជិះ​ម៉ូតូ​ជាមួយ​ប្តី​មក​ផ្ទះ​វិញ លុះ​មក​ជិត​ដល់​ផ្លូវកែង​ចូល​ផ្ទះ​ជនបង្ក​ឈ្មោះ ជ ប៊ុន​ណាត ក៏​យក​ដំបង​ធីប​មក​វាយ​លោកស្រី បណ្តាលអោយ​បែកក្បាល​ហូរឈាម​តែម្តង ពេលនោះ​ក៏មាន​ប្អូនប្រុស​របស់​ជនបង្ក​មក​វាយ​ប្តី​លោកស្រី​ចំ​ដៃ​បណ្តាលអោយ​ហើម​ថែម​ទៀតផង ។​

 

​ក្រោយពេល​កើតហេតុ​លោកស្រី និង​ស្វាមី​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុ​ស្ត៍​ឃុំ​កំពង់​កុង ​តែម្តង ក្រោយ​ការសាកសួរ​របស់​មេ​ប៉ុ​ស្ត៍ ជនបង្ក​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រើ​អំពើហិង្សារ​ទៅលើ​លោកស្រី ជ្រុ​ន សុភាព និង​ស្វាមី​ពិតប្រាកដ​មែន​។

 

​គួរបញ្ជាក់​ផងដែរ​ថា បុគ្គល​ឈ្មោះ ជ ប៊ុន​ណាត នឹង បក្សពួក ជាង លី ហ័ង បាន​បង្ក​របួសស្នាម លើ​ស្ត្រីភេទ នឹង​ស្វាមី រងគ្រោះ​បែកក្បាល​ហូរឈាម ទីបំផុត​ជនបង្ក​ជាប់គុក​តែមួយ​ខែ ស្រាប់តែ​ចេញមក ប្តឹង​ជនរងគ្រោះ​វិញ ស្ត្រីជន​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​អង្គភាព​BTB ថា ពិតជា​អា​យុត្តិធម៌​ណាស់ បែកក្បាល​ហូរឈាម គ្មាន សំណង​សូម្បី​មួយ​ដុល្លា​រ៌ ហើយ​ជនបង្ករ​ជាប់​តែមួយ ចុងក្រោយ​ប្តឹង​នាង​ខ្ញុំ​ទៀត​!​នាង​ខ្ញុំ​ពិតជា​មិន​យល់​ពី​ច្បាប់​ទល់​តែ​សោះ​?

 

​ទាក់ទង​ចំពោះ​រឿង​ខាងលើនេះ លោក​ឧ​ត្ត​ម​សេនី​យ៌​ទោ​ជាវ វិបុល អនុប្រធាននាយកដ្ឋាន​បាន​ប្រាប់​ព័ត៌មាន​យើង​តាម​ទូរ​សព្ទ័​ថា រូបលោក​គ្រាន់តែ​ធ្វើតាម​ពាក្យបណ្តឹង​របស់លោក ជ ប៊ុន​ណាត​តែប៉ុណ្ណោះ ពោលគឺ​អោយ លោកស្រី ជ្រុ​ន សុភាព នឹង ស្វាមី ឆ្លើយបំភ្លឺ​ទៅ ពាក់ព័ន្ធ​នឹង​ពាក្យ​ប​ណ្ណឹ​ង​ខាងលើនេះ​!​

 

មិន​ត្រឹមតែ​មិនបាន​សំណង​ទេ ថែមទាំង​ត្រូវបាន​គេ​ប្តឹង​ទៀត​

មិន​ត្រឹមតែ​មិនបាន​សំណង​ទេ ថែមទាំង​ត្រូវបាន​គេ​ប្តឹង​ទៀត​
មិន​ត្រឹមតែ​មិនបាន​សំណង​ទេ ថែមទាំង​ត្រូវបាន​គេ​ប្តឹង​ទៀត​
មិន​ត្រឹមតែ​មិនបាន​សំណង​ទេ ថែមទាំង​ត្រូវបាន​គេ​ប្តឹង​ទៀត​

PLB Banner on article detail

អត្ថបទពេញនិយម