ឯកឧត្តម ងួន រតនៈ ចុះពិនិត្យការចាក់វ៉ាក់សាំងជូនដល់ព្រះសង្ឃ តាជី ដូនជី ជាង ០១ពាន់អង្គ អ្នកនៅក្រុងបាត់ដំបង

ថ្ងៃច័ន្ទ 19 កក្កដា 2021, 18:58

ខេត្តបាត់ដំបង៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយ លោក ផេង សិទ្ធី អភិបាលក្រុង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តព្រមទាំងប្រធានមន្ទីរសុខាភិបាល និងអាជ្ញាធរក្រុងបាត់ដំបង បានចុះពិនិត្យការចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម (Sinopham) ជូនដល់ព្រះសង្ឃ និងតាជី ដូនជីសរុបជាង ០១ពាន់អង្គ អ្នក នៅក្នុងក្រុងបាត់ដំបង  ។

  ក្នុងឱកាសចុះពិនិត្យការចាក់វ៉ាក់សាំងជូនដល់ព្រះសង្ឃ និងតាជី ដូនជី នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា សម្រាប់ក្របខណ្ឌខេត្ត ក្រៅពីចាក់ជូនមន្ត្រីរាជការ យើងបានបន្តយុទ្ធនាការចាក់ជូនអ្នកដែលរស់នៅក្នុងក្រុងបាត់ដំបងតែម្តងដែលមានប្រមាណចំនួន ១០ម៉ឺននាក់ ស្មើវ៉ាក់សាំងចំនួន ២០ម៉ឺនដូស ហើយក្នុងនោះក៏មានព្រះសង្ឃផងដែរដែលយើងត្រូវយកចិត្តទុកដាក់ ព្រោះព្រះអង្គគង់នៅវត្តជុំគ្នា បើកាលណាយើងចាក់ជូនតែបួនប្រាំអង្គ ហើយអង្គផ្សេងៗមិនបានចាក់ វាមិនមែនជាការល្អនោះទេ អញ្ចឹងហើយទើបអាជ្ញាធរយើងជ្រើសរើសយកទីតាំងក្នុងវត្តដំរីសរនេះ កំណត់ជាកន្លែងសម្រាប់អោយព្រះសង្ឃមកចាក់ជុំនៅទីនេះដើម្បីផ្តល់ភាពស្អាតស្អំទាំងអស់គ្នា។

  ឯកឧត្តមបន្តថា វិធានការ និងចំណាត់ការរបស់រដ្ឋាភិបាលបានរៀបចំជារចនាសម្ព័ន្ធរួចរាល់ពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោមរួចអស់ហើយ នៅតែយើងចូលរួមជាបុគ្គលនៅក្នុងសហគមន៍ទេ វិធានការបង្ការព្រំដែនក៏យើងមាន វិធានការច្បាប់ក្នុងការអប់រំមួយចំនួនក៏បានធ្វើ ប៉ុន្តែនៅមិនទាន់បានអ្វីដូចដែលយើងចង់បាន ដូច្នេះមានតែសូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គឆ្លៀតឱកាសជួយដល់ពលរដ្ឋបន្ថែម ដើម្បីអោយពលរដ្ឋយើងមានការយល់ដឹងចេះការពារខ្លួន ចេះរស់នៅជាមួយនឹងស្ថានភាពដ៏លំបាកនេះ ទាំងសេដ្ឋកិច្ច និងសង្គម ព្រោះបាត់ដំបងយើងចាប់តាំងពីចុងខែ ០៦ មកដល់ដើមខែ០៧នេះធ្ងន់ធ្ងរ តួលេខមិនក្រោម ៥០នាក់ទេក្នុងមួយថ្ងៃៗឡើងយ៉ាងគំហ៊ុកមែនទែន រហូតរកឃើញអ្នកឆ្លងជិត ២ពាន់នាក់ និងស្លាប់ ២១នាក់ ហើយអ្វីដែលគួរអោយព្រួយបារម្ភបំផុតគឺមេរោគប្រភេទថ្មី ដែលយើងធ្វើចក្តាឡីសាក់ ២១ថ្ងៃហើយពេលនាំមកពិនិត្យមើលគឺមានផ្ទុកមេរោគនោះទាំងអស់ ដូច្នេះហើយទើបរាជរដ្ឋាភិបាលយើងបន្ថែមគម្លាតពីចាក់ដូសទីមួយ ទៅដូសទពីរ រហូត ២១ថ្ងៃ ។

 ហើយបើតាមការលើកឡើងរបស់លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ស្ថានភាពនៃការចាក់វ៉ាក់សាំងទូទាំងខេត្តរហូតមកដល់ពេលនេះ គឺបានពលរដ្ឋចំនួនជាង ៥ម៉ឺននាក់ហើយ ដែលក្រុមការងារសុខាភិបាលនិងអ្នកសម្របសម្រួលទាំងអស់បានខិតខំប្រឹងប្រែងដែលក្នុងគម្រោងចាក់រហូតចំនួន ១០ម៉ឺននាក់បូករួមទាំងព្រះសង្ឃផងដែរ។

ឯកឧត្តម ងួន រតនៈ ចុះពិនិត្យការចាក់វ៉ាក់សាំងជូនដល់ព្រះសង្ឃ  តាជី ដូនជី ជាង ០១ពាន់អង្គ អ្នកនៅក្រុងបាត់ដំបង
ឯកឧត្តម ងួន រតនៈ ចុះពិនិត្យការចាក់វ៉ាក់សាំងជូនដល់ព្រះសង្ឃ  តាជី ដូនជី ជាង ០១ពាន់អង្គ អ្នកនៅក្រុងបាត់ដំបង
ឯកឧត្តម ងួន រតនៈ ចុះពិនិត្យការចាក់វ៉ាក់សាំងជូនដល់ព្រះសង្ឃ  តាជី ដូនជី ជាង ០១ពាន់អង្គ អ្នកនៅក្រុងបាត់ដំបង
ឯកឧត្តម ងួន រតនៈ ចុះពិនិត្យការចាក់វ៉ាក់សាំងជូនដល់ព្រះសង្ឃ  តាជី ដូនជី ជាង ០១ពាន់អង្គ អ្នកនៅក្រុងបាត់ដំបង
ឯកឧត្តម ងួន រតនៈ ចុះពិនិត្យការចាក់វ៉ាក់សាំងជូនដល់ព្រះសង្ឃ  តាជី ដូនជី ជាង ០១ពាន់អង្គ អ្នកនៅក្រុងបាត់ដំបង
ឯកឧត្តម ងួន រតនៈ ចុះពិនិត្យការចាក់វ៉ាក់សាំងជូនដល់ព្រះសង្ឃ  តាជី ដូនជី ជាង ០១ពាន់អង្គ អ្នកនៅក្រុងបាត់ដំបង

PLB Banner on article detail