ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥៣គ្រួសារក្នុងស្រុករុក្ខគីរី ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា

ថ្ងៃអង្គារ 13 កក្កដា 2021, 12:54

ខេត្តបាត់ដំបង៖ ដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាកប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីសប្តាហ៍កន្លងទៅ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខានិងសហការី ឯកឧត្តម លោកជំទាវ លោកលោកស្រី អភិបាលរងខេត្ត  គណៈកម្មាធិការសា ខាអនុសាខា  បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ៥៣គ្រួសារ ក្នុងនោះរងគ្រោះធ្ងន់ចំនួន១៨គ្រួសារមកពីឃុំចំនួន៥ លើភូមិចំនួន២០ នៃស្រុករុក្ខគិរី ។

 ឯកឧត្តម អ៊ុយ រី  និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល  ប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ព្រមទាំង ការចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះចំពោះ ឧបទ្ទវហេតុ ដែលកើតឡើងដោយស្មានមិនដល់នេះ និងបង្កឲ្យមានការខូចខាតដល់លំនៅដ្ឋានបងប្អូនផងដែរ ។ 

ឯកឧត្តមមានប្រសាសន៍ថា ដោយការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន លោកតែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាកទាន់ពេលវេលាតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នទ្វេរដងជាងមុនក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ហើយចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី កូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាងគឺ ៖ ការលាងសម្អាតដៃជាប្រចាំ ,ការពាក់ម៉ាស់ ឬប្រើក្រម៉ា, ត្រូវអនុវត្តកាតព្វកិច្ចគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ពិសេស ការចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល " ៣ការពារ និង ៣កុំ" ទាំងអស់គ្នា ។

ក្រៅពីនោះ ដោយសាររដូវនេះជារដូវវស្សា ឯកឧត្តមក៏បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋ ខិតខំរក្សាអនាម័យលំនៅដ្ឋាន បំបាត់ប្រភពដង្កូវទឹក កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះ គេងនៅក្នុងមុង ដើម្បីការពារជំងឺរាតត្បាតផ្សេងៗ ពិសេស ជម្ងឺគ្រុនឈីក និងជំងឺគ្រុនឈាម ជាដើម ពីព្រោះថា "ភូមិស្អាត ផ្ទះស្អាត គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈីក គ្មានគ្រុនឈាម" ។

ហើយអំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះនាពេលនេះក្នុង ០១គ្រួសារ ទទួលបាន ៖ -អង្ករ ២៥គីឡូក្រាម -មី ០១កេស -ទឹកត្រី ទឹកស៉ីអ៉ីវ០១យួរ -ទឹកបរិសុទ្ធវីឃែរចំណុះ២០លីត្រ០១ធុង -មុង០១ -ភួយ០១ ក្រមា០១ -ម៉ាស់១០បន្ទះ-អាល់កុល០១ដបនិងថវិមួយចំនួន ដោយឡែកចំពោះអ្នកដែលរងការខូចខាតធ្ងន់ ១៨គ្រួសារ បន្ថែមសំពត់តង់ទំហំ ៣ម៉ែត្រX ៤ម៉ែត្រចំនួន០១ផងដែរ។

សូមរំលឹកថា កាលពីដើមកក្កដា កន្លងទៅខណៈពេលដែលកំពុងភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់កន្ត្រាក់បក់គួច ធ្វើឲ្យប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៥លើក ក្នុងស្រុករុក្ខគីរីរងគ្រោះសរុបចំនួន ១២៦គ្រួសារ ក្នុងនោះរងគ្រោះធ្ងន់ ១៨ខ្នងផ្ទះ រងគ្រោះមធ្យម ៣៥ខ្នងផ្ទះ រងគ្រោះស្រាលចំនួន ៧៣ខ្នង ប៉ះពាល់លើភូមិចំនួន២៣ នៃឃុំចំនួន៥ ក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។

PLB Banner on article detail