ផ្សារសាមគ្គី ហៅប៉ាហ៊ី បើកឲ្យដំណើរការឡើងវិញ បន្ទាប់ពីបិទខ្ទប់អស់រយ:ពេល២៥ថ្ងៃ ដោយសារអាជីវករឆ្លងជំងឺកូវីដ១៩

ថ្ងៃអង្គារ 13 កក្កដា 2021, 12:52

(ប៉ៃលិន) ៖ រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេច បើកឱ្យដំណើរការ លក់ដូរក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ីឡើងវិញហើយ ក្រោយពីបិទផ្សារទាំងមូល អស់រយ:ពេល២៥ថ្ងៃ ដោយសារមានអាជីវករមួយចំនួនឆ្លងជំងឺកូវីដ ១៩ ។ គ្រាន់តែឃើញអាជ្ញាធរខេត្ត ដឹកនាំក្រុមការងារ ចុះកាត់ខ្សែពណ៌លឿង ដែលចងហ៊ុំព័ទ្ធជុំវិញផ្សារចេញភ្លាម អា ជីវករម្នាក់ៗ ត្រេកអរសប្បាយរីករាយយ៉ាងខ្លាំង រកអ្វីប្រៀបផ្ទឹមពុំបាន ដោយអរគុណដល់អាជ្ញាធរម្តងហើយម្តងទៀត ព្រោះត្រូវការលក់ដូរ ដើម្បីបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសងជំពាក់បំ ណុលគេផងដែរ ។ 

 បើយោងតាមលិខិតបានឱ្យដឹងថា ៖ ក្នុងការអនុញ្ញាតឱ្យដំណើរការឡើងវិញ រដ្ឋបាលក្រុង ត្រូវដឹកនាំ ការអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីទបស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ។ ម្យ៉ាងវិញទៀត ត្រូវយកចិត្តទុកដាក់ និង ទទួលខុសត្រូវខ្ពស់លើការពង្រឹងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តការផាកពិន័យអន្តរការណ៍ចំពោះបុគ្គល មិនគោរពដោយចេតនា នូវវិធានការរដ្ឋបាល ដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត បានដាក់ចេញ ដោយមិនគិតដល់បទល្មើស ព្រហ្មទណ្ឌដទៃទៀតឡើយ ។ 

ចំណែកឯកឧត្តម ចេញ ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបា លខេត្ត បានក្រើនរំលឹកដល់អាជីវករទាំងអស់ដែលកំពុងនាំគ្នាបើកតូបលក់ដូរឡើងវិញឱ្យបន្តថែរក្សាអនាម័យ តាមតូបលក់ដូររបស់ខ្លួន ដោយប្រុងប្រយ័ត្ន ត្រូវពាក់ម៉ាស លាងដៃនឹងអាល់កុល ឬជែល និងត្រូវរក្សាគម្លាតសុវត្ថិភាព ដើម្បីកុំឱ្យមានការឆ្លងរាលដាលនៃជំងឺនេះបន្តទៀត ។ ឯកឧត្តម បញ្ជាក់ទៀតថា ការបិទផ្សារបន្ថែមទៀតនេះ មិនមែនខាងរដ្ឋបាលខេត្ត មានការខឹងគុំគួននឹងអាជីវករដែលបានបើកតូបក្នុងផ្សារលក់ដូរមុនពេលកំណត់នោះទេ ពោលគឺដោយអាជ្ញាធរខេត្ត ដែលជាអាណាព្យាបាល មាន ការយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋទាំងអស់ ដោយធ្វើឡើងដើម្បីពង្រឹង និងអនុវត្តច្បាប់ ហើយរក្សាការពារកុំឱ្យមានការឆ្លងរាលដាល ជំងឺកូវីដ១៩ ក្នុងផ្សារបន្តប៉ុណ្ណោះ ។ លើសពីនេះ នៅក្នុងខេត្តប៉ៃលិន តាំងពីមានករណីឆ្លងរាលដាលជំងឺកូវីដ១៩មក គឺប្រជាពលរដ្ឋកើតជំងឺនេះ មិនទាន់ដល់១០០នាក់នៅឡើយទេ ដោយសារតែអាជ្ញាធរខេត្ត មានការយកចិត្តទុកដាក់ខ្លាំងចំពោះសុវត្ថិភាព។

  ចំណែកអាជីវករ ដែលបានបើកតូបឡើងវិញ បាននាំគ្នាត្រេកអរសប្បាយរីករាយ ក៏បានលើកដៃថ្លែងអំណរគុណដល់អាជ្ញាធរខេត្តក្រោមការដឹកនាំដ៍ឈ្លៀសវៃរបស់លោកជំទាវបានស្រីមុំជាគណ:អភិបាលខេត្តប៉ៃលិន ដែលជានិច្ចកាលលោកជំទាវតែងតែយកចិត្តទុកដាក់យល់ពីសុខទុក្ខប្រជាពលរដ្ឋរបស់ខ្លួនប្រៀបដូចជាឪពុកម្តាយ ដែលមានព្រហ្មវិហារធម៌ចំពោះកូន ។

ជាមួយគ្នាក្រុមអាជីវករទាំងអស់ក៏សូមជូនពរដល់អាជ្ញាធរខេត្តទាំងអស់ ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ឈ្នះអស់ជំងឺកូវីដ១៩ ដើម្បីដឹកនាំខេត្តឱ្យមានការរីកចម្រើន ៕

PLB Banner on article detail

អត្ថបទពេញនិយម