អភិបាលខេត្ត​ប៉ៃលិន ក្រើនរំលឹក​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សម្ភារ​:ជា​ទ្រព្យសម្បត្តិ​រដ្ឋ​

ថ្ងៃអាទិត្យ 27 មិថុនា 2021, 8:35

(​ប៉ៃលិន​) ៖ លោកជំទាវ បាន​ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ក្រើនរំលឹក​ដល់​ប្រធាន​.​អនុប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត ឱ្យ​យក ចិត្ត​ទុកដាក់​សម្អាត​អគារសិក្សា និង​ថែរក្សា​សម្ភារៈ​សិក្សា ដែលជា​របស់​រដ្ឋ ឱ្យបាន​គង់​វង់ មិនត្រូវ​ទុក ចោល​នាំឱ្យ​បាក់បែក ខូចខាត​នោះឡើយ ។​

 

​លោកជំទាវ​អភិបាលខេត្ត​ថ្លែង​ដូចនេះ នា​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១ ក្ក្នុង​កិច្ច​ចុះ​ពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក​និង​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វិដ​.១៩ ទាំង​៤​កន្លែង ស្ថិតនៅ​ក្រុងប៉ៃលិន​១​កន្លែង​និង​នៅ ស្រុក​សាលា​ក្រៅ​ចំនួន​៣​កន្លែង ។​

 

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន​មានប្រសាសន៍​ណែនាំ​ដល់​លោក តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត យកចិត្តទុកដាក់ ថែរក្សា​តុ ទូ កៅ អី ដែលជា​សម្ភារៈ ការិយាល័យ​របស់​សាលារៀន​ទាំងអស់ ដោយ​រៀបចំ​ទុកដាក់ ឱ្យបាន​ស្រួលបួល មិន​ត្រូវយក​សម្ភារ​:​មាន​តំលៃ ទាំងនោះ ទៅ​ទុកចោល​នៅ​ខាងក្រៅ​សាលា ដែលនាំឱ្យ​ត្រូវ​ទឹក បណ្តាលឱ្យ​ពុកផុយ​ខូចខាត​របស់​រដ្ឋ ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​សម្តេច​តែងតែ​គិតគូរ​មិន​ឲ្យ​លោកគ្រូ​អ្នកគ្រូ​នៅតាម​សាលារៀន​នានា​ខ្វះខាត​ឡើយ​នេះ​ជា​ទឹកចិត្ត​ដ៍​ថ្លៃថ្លា​របស់​សម្តេច ក្នុងនាម​យើង​ជា​អ្នកប្រើប្រាស់​ត្រូវយក​ចិត្ត​ទុកដាក់​សម្ភារ​:​ទាំងនោះ​ឲ្យ​ដូចជា​របស់​ផ្ទាល់ខ្លួន​យើង​។​

 

​លោកជំទាវ អភិបាលខេត្ត បន្តទៀតថា ទោះបីជា​សាលារៀន ក្នុង​ខេត្ត​ប៉ៃលិន​ទាំងអស់ ត្រូវបាន​បិទទ្វារ ក៏ត្រូវ​តែ​ដាក់​វេណ ឱ្យ​លោកគ្រូ អ្នកគ្រូ​បោសសម្អាត បន្ទប់​សាលារៀន​របស់ខ្លួន​ឱ្យនៅ​ស្អាត​ល្អ ដោយ​មិនត្រូវ​ទុកចោល នាំឱ្យ​ពុកផុយ ឬ​មាន​ធូលី​ដី ធ្វើឱ្យ​ខូចខាត​សម្ភារ​សិក្សា​ទាំង​នោះឡើយ ។​

 

​លោកជំទាវ​អភិបាលខេត្ត បាន​បញ្ជាក់ថា ដោយ​អនុវត្តតាម​ការណែនាំ និង​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល រដ្ឋបាលខេត្ត​ប៉ៃលិន បានរៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជាច្រើន​កន្លែង សម្រាប់​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ជម្ងឺ​កូ​វីដ​-១៩ និង​អ្នក​ដែល​ទើបតែ​វិល​ត្រលប់​មកពី​តំបន់​ប្រឈម​នានា តាម​បណ្តា​រាជធានី​/​ខេត្ត ។​

 

​ក្នុងករណី​សង្ស័យ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​ជំនាញ​ពិនិត្យ​សុខភាព ជាពិសេស​ពលករ​ដែល​បាន​វិលត្រឡប់​មកពី​ក្រៅប្រទេស ព្រមទាំង​បានរៀបចំ​ក្រុមការងារ ធ្វើការ​ចម្អិន​ម្ហូបអាហារ សម្រាប់​បងប្អូន​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ ។​

 

​ជា​ចុងក្រោយ​លោកជំទាវ​បាន​ណែនាំ​ដល់​លោក​ប្រធាន​មន្ទីរ សូម​ចូលរួម​រៀបចំ​សម្អាត​អនាម័យ​បរិស្ថាន​ក្នុង​បរិវេណ​សាលារៀន និង​នៅតាម​បន្ទប់រៀន​នីមួយៗ ឱ្យបាន​ស្អាត​ល្អ និង​មាន​សោ​ភណ្ឌ​ភាព ។ បើទោះបីជា​វិស័យ​អប់រំ យុវជន និង​កីឡា ត្រូវបាន​ផ្អាក​ការសិក្សា​រៀនសូត្រ​ទូទាំងប្រទេស​ដោយសារ​ជំ​ងឹ​កូ​វីដ​១៩​ក៍ដោយ តែ​យើង​មិនត្រូវ​ភ្លេច ការសម្អាត​បរិស្ថាន​សាលារៀន​នោះឡើយ​៕​

 

អភិបាលខេត្ត​ប៉ៃលិន ក្រើនរំលឹក​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សម្ភារ​:ជា​ទ្រព្យសម្បត្តិ​រដ្ឋ​
អភិបាលខេត្ត​ប៉ៃលិន ក្រើនរំលឹក​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សម្ភារ​:ជា​ទ្រព្យសម្បត្តិ​រដ្ឋ​
អភិបាលខេត្ត​ប៉ៃលិន ក្រើនរំលឹក​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សម្ភារ​:ជា​ទ្រព្យសម្បត្តិ​រដ្ឋ​
អភិបាលខេត្ត​ប៉ៃលិន ក្រើនរំលឹក​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សម្ភារ​:ជា​ទ្រព្យសម្បត្តិ​រដ្ឋ​
អភិបាលខេត្ត​ប៉ៃលិន ក្រើនរំលឹក​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សម្ភារ​:ជា​ទ្រព្យសម្បត្តិ​រដ្ឋ​
អភិបាលខេត្ត​ប៉ៃលិន ក្រើនរំលឹក​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សម្ភារ​:ជា​ទ្រព្យសម្បត្តិ​រដ្ឋ​
អភិបាលខេត្ត​ប៉ៃលិន ក្រើនរំលឹក​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សម្ភារ​:ជា​ទ្រព្យសម្បត្តិ​រដ្ឋ​
អភិបាលខេត្ត​ប៉ៃលិន ក្រើនរំលឹក​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សម្ភារ​:ជា​ទ្រព្យសម្បត្តិ​រដ្ឋ​
អភិបាលខេត្ត​ប៉ៃលិន ក្រើនរំលឹក​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សម្ភារ​:ជា​ទ្រព្យសម្បត្តិ​រដ្ឋ​

PLB Banner on article detail

អត្ថបទពេញនិយម