ពលករខ្មែរចំនួន ១៩នាក់ឆ្លងដែនទៅប្រទេសថៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

ថ្ងៃពុធ 12 ឧសភា 2021, 19:51

ខេត្តបាត់ដំបង៖ ពលករខ្មែរប្រុសស្រីចំនួន ១៩នាក់បានឆ្លងដែនចូលទៅប្រទេសថៃត្រូវសមត្ថកិច្ចឈរជើងតាមខ្សែបន្ទាត់ព្រំដែនឃាត់ខ្លួនបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។

   សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍ប្រទះឃើញក្រុមពលករទាំងអស់នេះកើតឡើងនៅវេលាម៉ោង ៤និង០០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែឧសភាឆ្នាំ២១២១ ខណៈដែលពួកគេនាំគ្នាលួចឆ្លងដែនចូលទៅកាន់ប្រទេសថៃដោយខុសច្បាប់នៅចំណុចខាងត្បូងប៉ុស្តិ៍អូររំដួល ប្រហែល ៣០០ម៉ែត្រ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

  លោក សុង សុភ័ក្រ អភិបាលស្រុកភ្នំព្រឹក បានបញ្ជាក់ឲ្យដឹងថា÷ ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ខាងលើនេះមានចំនួន ១៩នាក់ ក្នុងនោះក៏មានស្ត្រី ១នាក់ផងដែរ ដែលអ្នកទាំងអស់គ្នាមកពីខេត្តត្បូងឃ្មុំ ចំនួន ៦នាក់. ខេត្តព្រៃវែងចំនួន ៧នាក់ និងមកពីខេត្តកំពង់ឆ្នាំងចំនួន ៦នាក់។

   ក្រោយការសាកសួរអាជ្ញាធរមានសមត្ថកិច្ចបានប្រគល់ពលករទាំង ១៩នាក់ទៅឲ្យក្រុមគ្រូពេទ្យដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័កកម្រិត ១ វិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ដើម្បីពិនិត្យសុខភាព យកវត្ថុសំណាក ហើយនិងបន្តស្រាវជ្រាវរកមុខសញ្ញាមេខ្យល់បន្ថែមទៀតដើម្បីអនុវត្តតាមនីតិវិធី៕សាលី

ពលករខ្មែរចំនួន ១៩នាក់ឆ្លងដែនទៅប្រទេសថៃត្រូវសមត្ថកិច្ចឃាត់ខ្លួន
ពលករខ្មែរចំនួន ១៩នាក់ឆ្លងដែនទៅប្រទេសថៃត្រូវសមត្ថកិច្ចឃាត់ខ្លួន
ពលករខ្មែរចំនួន ១៩នាក់ឆ្លងដែនទៅប្រទេសថៃត្រូវសមត្ថកិច្ចឃាត់ខ្លួន
ពលករខ្មែរចំនួន ១៩នាក់ឆ្លងដែនទៅប្រទេសថៃត្រូវសមត្ថកិច្ចឃាត់ខ្លួន
ពលករខ្មែរចំនួន ១៩នាក់ឆ្លងដែនទៅប្រទេសថៃត្រូវសមត្ថកិច្ចឃាត់ខ្លួន
ពលករខ្មែរចំនួន ១៩នាក់ឆ្លងដែនទៅប្រទេសថៃត្រូវសមត្ថកិច្ចឃាត់ខ្លួន

PLB Banner on article detail