ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌជាច្រើនគ្រាប់ក្នុងដីស្រែ នៅស្រុកគាស់ក្រឡ

ថ្ងៃព្រហស្បតិ៍ 6 ឧសភា 2021, 14:31

ខេត្តបាត់ដំបង៖គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ដែលបានបន្សល់ពីសម័យសង្គ្រាមត្រូវបានប្រជាពលរដ្ឋប្រទះឃើញនិងរាយការណ៍អោយសមត្ថកិច្ចរួមជាមួយមន្ត្រីជំនាញចុះទៅប្រមូលយកដើម្បីធ្វើការដុតកំទេចចោល។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបានប្រាប់អោយដឹងថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅចំណុចដីស្រែ ស្ថិតក្នុងភូមិទួលម្ទេស និងភូមិកន្ទួត ឃុំធិបតី​ ស្រុក​គាស់ក្រឡ​ ខេត្តបាត់ដំបង។ 

ក្រោយពីប្រទះឃើញពួកគាត់ក៏បានរាយការណ៍មកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ភ្លាមនោះលោកក៏បានចាត់អោយកំលាំងប៉ុស្ដិ៍នគរបាល​រដ្ឋ​បាល​ធិបតី​ សហការជាមួយអង្គការកំចាត់មីន(halotrustt​)ដើម្បីចុះទៅពិនិត្យនៅលើទីតាំងជាក់ស្តែង។ 

ក្រោយពីធ្វើការពិនិត្យរួចរាល់សមត្ថកិច្ចក៏ដូចជាមន្ត្រីជំនាញក៏ប្រមូលយកបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុបចំនួន០៧គ្រាប់ដែលគ្រាប់ទាំងនោះមាន ៖
-​ គ្រប់មីនPMN2ចំនួន ០៦គ្រាប់ 
-​ គ្រាប់​ B40ចំនួន​ ០១គ្រាប់ ​។

​  ហើយភ្លាមៗនោះដែរគ្រាប់យុទ្ធភ័ណ្ឌទាំង០៧គ្រាប់ខាងលើត្រូវបានមន្ត្រីអង្គការកំចាត់មីន (halo​ trust​ )បានរៀបចំធ្វើការដុតកំទេចចោលនៅនឹងកន្លែងផងដែរ។

ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌជាច្រើនគ្រាប់ក្នុងដីស្រែ នៅស្រុកគាស់ក្រឡ
ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌជាច្រើនគ្រាប់ក្នុងដីស្រែ នៅស្រុកគាស់ក្រឡ
ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌជាច្រើនគ្រាប់ក្នុងដីស្រែ នៅស្រុកគាស់ក្រឡ
ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌជាច្រើនគ្រាប់ក្នុងដីស្រែ នៅស្រុកគាស់ក្រឡ
ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌជាច្រើនគ្រាប់ក្នុងដីស្រែ នៅស្រុកគាស់ក្រឡ

PLB Banner on article detail