ខ្យល់​កន្ត្រាក់​យប់មិញ បំផ្លាញ​ផ្ទះ​១០១​ខ្នង ក្នុង​ខេត្ត​ចំនួន​៥

ថ្ងៃព្រហស្បតិ៍ 6 ឧសភា 2021, 10:47

​សេចក្តីរាយការណ៍​បានបញ្ជាក់​អោយដឹងថា ខេត្ត​ទាំង​៥​នោះ​គឺ​ខេត្តកណ្តាល , ខេត្តកំពង់ឆ្នាំង ,​ខេត្ត​ឧ​ត្ត​រ​មានជ័យ​, ខេត្តបាត់ដំបង​និង​ខេត្ត​ត្បូងឃ្មុំ​។​

 

​សេចក្តីរាយការណ៍​ពី​ខេត្តកណ្តាល កាលពី​យប់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១​មាន​ភ្លៀង​ធ្លាក់​ដោយ​លាយឡំ និង​ខ្យល់​កន្ត្រាក់​បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៨​ខ្នង បាន​រង​ការខូចខាត​។
​ខេត្តកំពង់ឆ្នាំង​៖ មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​កន្ត្រាក់​បំផ្លាញ លំនៅឋាន​ប្រជាពលរដ្ឋ ចំនួន​២៨​ខ្នង បណ្តាល​ឲ្យ របើក​ដំបូលផ្ទះ​រង​ការខូចខាត​។​

 

​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ភ្លៀង​ធ្លាក់ លាយឡំ និង​ខ្យល់​កន្ត្រាក់​បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២៦​ខ្នង បាន​រង​ការខូចខាត ស្ថិតនៅ​ភូមិ​ប្រាសាទ​ល្បើក បេង ទំនប់​ចាស់ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ។

 

​ខេត្តបាត់ដំបង មាន​ករណី​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់ បណ្ដាលអោយ​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ២៥​ខ្នង ក្នុងនោះ​ខូចខាត​ដំបូល​ស័ង្កសី សរុប​ចំនួន ១៤៦​សន្លឹក នៅ​ស្រុក​សំពៅ​លូន​ប៉ះពាល់​២​ឃុំ​គឺ ឃុំ​សន្តិភាព និង​ឃុំ​ជ្រៃ​សីមា​។​

 

​ខេត្ត​ត្បូងឃ្មុំ ផ្ទះ​ប្រជាពលរដ្ឋ​១៤​ខ្នង រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ មាននៅ​ទីតាំង​ភូមិ​បឹង​កាង ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខូចខាត​ដួលរលំ​រោង​អាជីវកម្ម​ឡឥដ្ឋ​ចំនួន​១​ខ្នង​, ខូចខាត​ដំបូល​និង​ជញ្ជាំង​ផ្ទះ​ចំនួន​៨​ខ្នង​, ខូចខាត​ដំបូលផ្ទះ​ចំនួន​៤​ខ្នង​,​ខូចខាត​ផ្ទះ​ទាំងស្រុង​ចំនួន​១​ខ្នង​។ មិនមាន​សេចក្តីរាយការណ៍​ពី​មនុ​ស្សណា​ម្នាក់​បាន​រងរបួស​នោះឡើយ​។
​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ដាស់តឿន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ក្នុង​សប្តាហ៍​នេះ​៕​

ខ្យល់​កន្ត្រាក់​យប់មិញ បំផ្លាញ​ផ្ទះ​១០១​ខ្នង ក្នុង​ខេត្ត​ចំនួន​៥
ខ្យល់​កន្ត្រាក់​យប់មិញ បំផ្លាញ​ផ្ទះ​១០១​ខ្នង ក្នុង​ខេត្ត​ចំនួន​៥
ខ្យល់​កន្ត្រាក់​យប់មិញ បំផ្លាញ​ផ្ទះ​១០១​ខ្នង ក្នុង​ខេត្ត​ចំនួន​៥
ខ្យល់​កន្ត្រាក់​យប់មិញ បំផ្លាញ​ផ្ទះ​១០១​ខ្នង ក្នុង​ខេត្ត​ចំនួន​៥
ខ្យល់​កន្ត្រាក់​យប់មិញ បំផ្លាញ​ផ្ទះ​១០១​ខ្នង ក្នុង​ខេត្ត​ចំនួន​៥
ខ្យល់​កន្ត្រាក់​យប់មិញ បំផ្លាញ​ផ្ទះ​១០១​ខ្នង ក្នុង​ខេត្ត​ចំនួន​៥
ខ្យល់​កន្ត្រាក់​យប់មិញ បំផ្លាញ​ផ្ទះ​១០១​ខ្នង ក្នុង​ខេត្ត​ចំនួន​៥
ខ្យល់​កន្ត្រាក់​យប់មិញ បំផ្លាញ​ផ្ទះ​១០១​ខ្នង ក្នុង​ខេត្ត​ចំនួន​៥

PLB Banner on article detail

អត្ថបទពេញនិយម