​ដកហូត​ថ្នាំញៀន​ទម្ងន់ ៣១៣២,២០​ក្រាម ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​

ថ្ងៃព្រហស្បតិ៍ 6 ឧសភា 2021, 8:39

ខេត្តបាត់ដំបង​៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន ខេត្តបាត់ដំបង សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​០១​ករណី​នៅ​ភូមិសាស្ត្រ​ស្រុក​កំរៀង​ក្នុង​បទ​ល្មេ​ី​ស​ជាក់ស្តែង​។​

លោក​វរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា ក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើ​ធ្វើឡើង​នៅវេលា​ម៉ោង ១៣ និង​០០​នាទី ថ្ងៃទី​០៥ ខែ ឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុមទី​០៤ ភូមិ​ស្រះ​ទឹក​ថ្មី ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង ។​

 

ជាមួយ​កិច្ចប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ រួមមាន​!
១-​ឈ្មោះ ឡេង សម្បត្តិ ហៅ  វេ​ង​ខ្លី  ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង
២-​ឈ្មោះ គយ រដ្ឋា ហៅ  ពយ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំ រៀង ខេត្តបាត់ដំបង ។​

 

-​វត្ថុតាង​ដកហូត​បានរួម​មាន​៖
-​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE )​ចំនួន​០៣​កញ្ចប់ មាន​ទម្ងន់ ២៩៨៩,៣៤​ក្រាម (​ថ្នាំ​សុទ្ធ​)  
-​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​WY)​ចំនួន ១០០៦​គ្រាប់​មាន​ទម្ងន់​៨៧,៣២​ក្រាម
-​ថ្នាំញៀន​ប្រភេទ​(​អ៊ិ​ច​ស្តា​ស៊ី MDMA )​ចំនួន ១៤៩ គ្រាប់ មាន​ទម្ងន់ ៥១,៦២​ក្រាម
-​ថ្នាំញៀន​ប្រភេទ​(​កេ​តា​មីន KETTAMIN )​ចំនួន ២០​គ្រាប់​មាន​ទម្ងន់ ៣,៩២​ក្រាម  ដែល​ថ្នាំញៀន​ទាំងអស់​សរុប​ទម្ងន់ ៣១៣២,២០​ក្រាម (​ថ្នាំ​សុទ្ធ​)
- រថយន្ត​ចំនួន ០១​គ្រឿង ម៉ាក​បា​ឡែ​ន ពណ៌​ស្ករ សេរី​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ បាត់ដំបង 2A- 8837 ។

 

​ក្រោយពេល​បង្ក្រាប​ឃាត់ខ្លួន​បាន ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​រហូតមកដល់​ពេលនេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ការិយាល័យ​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ និង​រៀបចំ​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

​ដកហូត​ថ្នាំញៀន​ទម្ងន់ ៣១៣២,២០​ក្រាម ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​
​ដកហូត​ថ្នាំញៀន​ទម្ងន់ ៣១៣២,២០​ក្រាម ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម