រាជរដ្ឋាភិបាល​បញ្ចប់​ការ Lockdown ភ្នំពេញ និង​តាខ្មៅ ចាប់ពី​ថ្ងៃទី​៦ ឧសភា តទៅ​

ថ្ងៃអង្គារ 4 ឧសភា 2021, 8:38

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​សេចក្ដីសម្រេច ស្ដីពី ការបញ្ចប់​ការបិទ​ខ្ទប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល ចាប់ពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១​តទៅ ដោយ​ជំនួស​មកវិញ​នូវ​វិធានការ​ថ្មី សំដៅ​បង្ការ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​គណៈ​អភិបាល​រាជធានី​ភ្នំពេញ សម្រាប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ និង​របស់​គណៈ​អភិបាលខេត្ត​កណ្ដាល សម្រាប់​ភូមិសាស្ដ្រ​ក្រុង​តាខ្មៅ​។​

 

​យោងតាម​សេចក្ដីសម្រេច របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១ បាន​បញ្ជាក់ថា «​បញ្ចប់​ការបិទ​ខ្ទប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល ដែល​ត្រូវបាន​សម្រេច​ដោយ​សម្រេច​លេខ​៤៩ សសរ ចុះ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ និងសេចក្ដីសម្រេច​លេខ ៥៤ សសរ ចុះ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល ចាប់ពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១ តទៅ​»៕

រាជរដ្ឋាភិបាល​បញ្ចប់​ការ Lockdown ភ្នំពេញ និង​តាខ្មៅ ចាប់ពី​ថ្ងៃទី​៦ ឧសភា តទៅ​
រាជរដ្ឋាភិបាល​បញ្ចប់​ការ Lockdown ភ្នំពេញ និង​តាខ្មៅ ចាប់ពី​ថ្ងៃទី​៦ ឧសភា តទៅ​
រាជរដ្ឋាភិបាល​បញ្ចប់​ការ Lockdown ភ្នំពេញ និង​តាខ្មៅ ចាប់ពី​ថ្ងៃទី​៦ ឧសភា តទៅ​
រាជរដ្ឋាភិបាល​បញ្ចប់​ការ Lockdown ភ្នំពេញ និង​តាខ្មៅ ចាប់ពី​ថ្ងៃទី​៦ ឧសភា តទៅ​

PLB Banner on article detail